លោកហ៊ុន សែនប្រកាសអំពីជ័យជំនះរបស់លោកនៅសហរដ្ឋអាមេរិកក្រោយពេលលោកមកដល់កម្ពុជាវិញ ក្រោយពេលត្រឡប់មកដល់កម្ពុជាកាលពីថ្ងៃទី១ ខែតុលា លោកហ៊ុន សែន អះអាងថា បេសកកម្មរបស់លោកទៅកាន់សហរដ្ឋអាមេរិក បានទទួលជោគជ័យយ៉ាងខ្លាំង។
លោកហ៊ុន សែនបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាវិញ ដោយសុវត្តិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់៣០ខែកញ្ញា ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទោះបីជាលោកហ៊ុន សែនសម្តែងមោទនភាពអំពីជ័យជំនះនៃបេសកកម្មរបស់លោកមកកាន់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែលោកបានទទួលស្គាល់ថា ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិករបស់ លោកគឺស្ថិតក្នុងការវាស់ផ្លូវឲ្យដើររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន មកកាន់សហរដ្ឋអាមេរិកបានបរាជ័យធ្ងន់ធ្ងរទី១ វត្តមានរបស់លោកមកកាន់អង្គការសហប្រជាជាតិបានរងការធ្វើបាតុប្រឆាំងពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំង និងកាណាដា។
ទី២ ការថ្លែងរបស់លោកនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិមិនទទួលបានការចាប់ អារម្មណ៍ពីសំណាក់ក្រុមមេដឹកនាំនៃបណ្តាប្រទេសដទៃទៀត។
ទី៣សេរីភាពនៃការធ្វើដំណើររបស់លោកនិងគណៈប្រតិភូរបស់លោកក្នុងសហរដ្ឋអាមេរិករងការរឹតត្បិត និងមិនបានទទួលស្វាគមន៍ដោយ រដ្ឋាភិបាលអាមេរិក៕