32 C
Phnom Penh

រដ្ឋាភិបាលមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀន ប្រារព្ធទិវាគ្រូបង្រៀន ថ្ងៃ៥តុលានៅសួនច្បារវត្តភ្នំឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀន ប្រារព្ធទិវាគ្រូបង្រៀន ថ្ងៃ៥តុលានៅសួនច្បារវត្តភ្នំឡើយ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា បានប្រកាសបដិសេធ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យពីការធ្វើពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី៥តុលានៅសួនច្បារវត្តភ្នំ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានអនុញ្ញាតឲ្យក្រុមគ្រូបង្រៀនជួបជុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យវិញ។

ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៨។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអះអាងថា ការធ្វើពិធីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យជួបជុំតែ២រយនាក់ប៉ុណ្ណោះ។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្រោមប្រធានបទ«សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀន មានគុណភាព»។

ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោកនេះ ក្រុមគ្រូបង្រៀននឹងទាមទារឲ្យរាជរដ្ឋាភិបាលដំឡើងប្រាក់ខែគោលអប្បបរមាចំនួន២លានរៀលក្នុង១ខែៗនិងទប់ស្កាត់ និងស៊ើបអង្កេតអំពើពុករលួយនៅក្នុងស្ថាប័នអប់រំគ្រប់កម្រិត ត្រូវផ្តល់កុំព្យួទ័រ សម្ភារៈពិសោធន៍ សម្ភារៈឧបទ្ទេស សៀវភៅមេរៀនសម្រាប់សិស្ស និងគ្រូ ដល់គ្រឹះស្ថានសិក្សា និងសាលារៀនគ្រប់កម្រិត ត្រូវផ្តល់ប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗ ១៥ម៉ឺនរៀលជូនគ្រូបង្រៀន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស