32 C
Phnom Penh

ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ីឱ្យពលរដ្ឋខ្មែរ ផ្អាកការធ្វើដំណើរទៅកាន់តំបន់ដែលមានរលកយក្សស៊ូណាមិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ីឱ្យពលរដ្ឋខ្មែរ ផ្អាកការធ្វើដំណើរទៅកាន់តំបន់ដែលមានរលកយក្សស៊ូណាមិ ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូនេស៊ីបានចេញប្រកាសជាបន្ទាន់មួយ ឱ្យពលរដ្ឋខ្មែរទាំងអស់ផ្អាកការធ្វើដំណើរទៅកាន់តំបន់ដែលមានការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងប្រទេសឥណ្ឌូនេស៊ី ប្រសិនបើពួកគេគ្មានភារកិច្ចចាំបាច់ ដោយរង់ចាំដល់ស្ថានភាពបានប្រសើរឡើងវិញ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាឲ្យដឹងថា គ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិនៅទីក្រុងប៉ាលូ និងដុងខាឡាភាគកណ្តាលនៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៨៣២នាក់ និងរបួស៥៤០នាក់។

ក្រុមអាជ្ញាធរប្រទេសឥណ្ឌូនេស៊ីឲ្យដឹងថា ចំនួនអ្នកស្លាប់ និងអ្នករបួសនៅតែបន្តកើនឡើង ហើយព្រលានយន្តហោះទីក្រុងប៉ាលូពុំទាន់ដំណើរការបាននៅឡើយទេ ចំណែកហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងត្រូវបានខូចខាតយ៉ាងខ្លាំង។

រហូតមកទល់ពេលកាកបាទក្រហមអន្តរជាតិ និងបណ្តាប្រទេសម្ចាស់ ជំនួយជាច្រើនកំពុងឧបត្ថម្ភជំនួយមនុស្សធម៌ដល់ប្រជាជនឥណ្ឌូនេស៊ី ដែលបានជួបគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរនេះ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើរបបលោកហ៊ុន សែនបរិច្ចាគជំនួយមនុស្សធម៌ប៉ុន្មានដល់ប្រទេសឥណ្ឌូនេស៊ីដែលកំពុងរង់គ្រោះនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស