27.5 C
Phnom Penh

អាជ្ញាធរខេត្តកំពង់ឆ្នាំងចាប់ផ្តើមឲ្យជនជាតិវៀតណាមជាង២ពាន់គ្រួសារឡើងលើគោកវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តកំពង់ឆ្នាំងចាប់ផ្តើមឲ្យជនជាតិវៀតណាមជាង២ពាន់គ្រួសារឡើងលើគោកវិញ អភិបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ អះអាងថា សមត្ថកិច្ចខេត្តនេះបានចាប់ផ្តើមផ្លាស់ទីតាំងជនជាតិវៀតណាមចំនួនជាង២ពាន់គ្រួសារឡើងគោកវិញហើយ។

លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីចុងខែកញ្ញាថា រដ្ឋាភិបាលមិនអាចចេញប្លង់កម្មសិទ្ធិឲ្យជនទាំងឡាយណាមានសិទ្ធិរស់នៅលើទឹកនោះទេ។

លោកបន្តថា ការរស់នៅលើទឹកដូច្នេះបានធ្វើឲ្យខូចបរិស្ថាន និងគុណភាពទឹកទន្លេយ៉ាងខ្លាំង។

លោកឈួរ ច័ន្ទឌឿនបញ្ជាក់ថា អាជ្ញាធរនឹងបង្កើនការថែទាំទឹកទន្លេ ដើម្បីទុកឲ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់វាជាសម្បត្តិសាធារណៈ និងសម្រាប់ជីវចម្រុះផងដែរ។

អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រកាសថា គម្រោងជម្លៀសប្រជាជនវៀតណាម មកនៅលើគោកវិញនេះ តម្រូវឲ្យជនជាតិវៀតណាមទាំងនោះឡើងមកនៅលើគោកឲ្យអស់នៅចុងឆ្នាំ២០១៨ ជាកំហិត។

ចំណែកពលរដ្ឋខ្មែរ និងខ្មែរ-អ៊ិស្លាម ប្រមាណ២ពាន់នាក់ ផ្សេងទៀតដែលកំពុងរស់នៅតាមដងទន្លេក្នុងស្រុកនានានៃខេត្តកំពង់ឆ្នាំង នឹងត្រូវធ្វើការបន្លាស់ទីទៅរស់នៅលើគោកឲ្យអស់នៅឆ្នាំ២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស