30 C
Phnom Penh

តុលាការនៃរបបលោកហ៊ុន សែនសម្រេចចោទប្រកាន់ជនសង្ស័យ៨នាក់ ពីបទបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការនៃរបបលោកហ៊ុន សែនសម្រេចចោទប្រកាន់ជនសង្ស័យ៨នាក់ ពីបទបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២ខែកញ្ញាបានសម្រេចចោទប្រកាន់មនុស្ស៨នាក់ពីបទបង្កើតក្រុមប្រដាប់អាវុធ និងរត់ពន្ធអាវុធខុសច្បាប់។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញចុះផ្សាយថា ជនសង្ស័យទាំង៨នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងរឹបអូសបានអាវុធធុនAK47ចំនួន២៨ដើម ដែលពួកគេបានលាក់ទុកក្នុងទីក្រុងភ្នំពេញនៅខេត្ដកំពតនិងខេត្តពោធិ៍សាត់។

សមត្ថកិច្ចរបស់លោកហ៊ុន សែនអះអាងថា ជនសង្ស័យទាំងនោះ មានជាប់ពាក់ព័ន្ធនឹងក្រុមរណសិរ្យរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក (Denmark)របស់លោកសម សេរី។

ទោះជាយ៉ាងណាក៏ដោយ លោកសម សេរីបានអះអាងនៅលើគណនីហ្វេសបុករបស់លោកថា មនុស្សដែលសមត្ថកិច្ចទីក្រុងភ្នំពេញចាប់ខ្លួនបាននោះ មិនមែនជាសមាជិកនៃអង្គការរបស់លោកនោះឡើយ។

មន្រ្តីតុលាការលោកលី សុផាណាបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចរកឃើញជនសង្ស័យទាំង៨នាក់នោះមានកំហុសពិតមែន នោះពួកគេនឹងអាចជាប់ពន្ធនាគារ ពី៨ឆ្នាំទៅ១៨ឆ្នាំ។

កន្លងមកតុលាការនៃរបបលោកហ៊ុន សែនធ្លាប់បានកាត់ទោសកំបាំងមុខ លោកសម សេរី មេដឹកនាំរណសិរ្យរំដោះជាតិខ្មែរឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំម្តងរួចមកហើយពីបទរៀបចំផែនការផ្តួលរំលំរបបលោកហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស