33 C
Phnom Penh

អតីតអ្នកទោសនយោបាយខ្មែរបានទទួលប័ណ្ណសរសើរមួយទៀតពីតំណាងរាស្រ្តអាមេរិកាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកទោសនយោបាយខ្មែរបានទទួលប័ណ្ណសរសើរមួយទៀតពីតំណាងរាស្រ្តអាមេរិកាំងសំរាប់កិច្ចការលើកស្ទួយប្រជាធិបតេយ្យ លោកអ៊ុំ សំអាន ដែលជាតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតអ្នកទោសនយោបាយ កាលពីថ្ងៃទី១ខែតុលាបានទទួលប័ណ្ណសរសើរមួយទៀតពីលោកAlan Lowenthalតំណាងរាស្ត្រអាមេរិកាំងពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋCalifornia។

លោកអ៊ុំ សំអានបានប្រាប់កាសែត The Cambodia Dailyថា បណ្ណសរសើររបស់លោក Alan Lowenthal ដែលបានផ្តល់ឲ្យលោកនេះគឺដើម្បីភាពជាអ្នកដឹកនាំ និងសេចក្តីក្លាហានរបស់លោកក្នុងកិច្ចការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

កាលពីចុងខែកញ្ញាកន្លងទៅ លោកអ៊ុំ សំអាន លោកញ៉យ ចំរើន និង លោកមាជ សុវណ្ណារ៉ាក៏បានទទួលបណ្ណសរសើរប្រភេទនេះដែរពីប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក គឺលោកEd Royce សំរាប់កិច្ចខិតខំប្រឹងប្រែងក្នុងការតស៊ូមតិតាមបែបអហិង្សាដើម្បីសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរ។

លោកអ៊ុំ សំអានបញ្ជាក់ថា ថាបណ្ណសរសើរនេះគឺជាការទទួលស្គាល់ចំពោះភាពលះបង់ទាំងឡាយដែលក្រុមរបស់លោកបានតស៊ូដើម្បីបុព្វហេតុនៃសច្ចៈភាពសង្គមជូនពលរដ្ឋខ្មែរពិតប្រាកដ។

លោកបន្តថា តំណាងរាស្រ្តអាមេរិកាំងមួយទៀតគឺលោកDana Rohrabacher នឹងជូនប័ណ្ណសរសើរមួយទៀតមកអោយលោកនៅពេលដ៏ឆាប់ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស