34 C
Phnom Penh

កម្ពុជា-វៀតណាមឯកភាពគ្នាបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា-វៀតណាមឯកភាពគ្នាបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្ថាប័នគយរបស់កម្ពុជា និងស្ថាប័នគយរបស់វៀតណាម កាលពីថ្ងៃទី២ ខែតុលា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគេចពន្ធ និង បទល្មើសឆ្លងដែនផ្សេងៗទៀតឲ្យមានកាន់តែមានប្រសិទ្ធភាព។

កិច្ចព្រមព្រៀងធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេរភាគីរវាងស្ថាប័នគយរបស់ ប្រទេសទាំងពីរនៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃអង្គារ។

ភាគីទាំងពីរបានយល់ព្រមពិនិត្យលទ្ធភាពផ្លាស់ប្តូរទិន្នន័យស្ថិតិជាក់លាក់នូវទំនិញនាំចេញនាំចូល និងទំនិញឆ្លងកាត់ពីប្រទេសទី៣ ក្នុងបំណងប្រយុទ្ធប្រឆាំងបទល្មើសគយឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាងនេះទៅទៀត ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងមហាអនុតំបន់ទន្លេមេគង្គផងដែរ។

ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថា ដើម្បីបង្រ្កាប បទល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធខ្ពស់នោះ លុះត្រាតែកម្ពុជា និងវៀតណាម បង្កើនការបំបាត់អំពើពុករលួយក្នុងចំណោមមន្រ្តីគយ និងរដ្ឋាករ។

ទូរទស្សន៍ Aljazeera កាលពីថ្ងៃទី១២ ខែកក្កដាបានចុះផ្សាយថា អគ្គនាយកដ្ឋានពន្ធដារ ក្នុងប្រទេសកម្ពុជាគឺលោកគង់ វិបុល ដែលមានប្រាក់ខែក្នុងប្រទេសកម្ពុជាមិនដល់១ពាន់ដុល្លារផងនោះ កំពុងមានទ្រព្យសម្បត្តិមហាសាលដល់ទៅរាប់លានដុល្លារ និងបានបង្កើតក្រុមហ៊ុនមួយឈ្មោះផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY)ក្នុងប្រទេសអូស្រ្តាលី។

ក្រុមអ្នកជំនាញខាងការឃ្លាំមើលអំពើពុករលួយនៅកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាគួរចាត់វិធានការជាបន្ទាន់ទៅលើករណីលោកគង់ វិបុល ដើម្បីនាំខ្លួនជនប្រព្រឹត្តបទល្មើសពុករលួយយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស