26 C
Phnom Penh

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រអនុញ្ញាតឱ្យកម្មករឈប់សម្រាក និងបើកប្រាក់ឈ្នួលក្នុងថ្ងៃភ្ជុំបិណ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រអនុញ្ញាតឱ្យកម្មករឈប់សម្រាក និងបើកប្រាក់ឈ្នួលក្នុងថ្ងៃភ្ជុំបិណ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣ខែតុលាអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនឈប់សម្រាករយៈពេលបីថ្ងៃ ដោយគិតប្រាក់ឈ្នួល ឬរៀបចំបើកប្រាក់ឈ្នួលឱ្យបុគ្គលិករបស់ខ្លួនឱ្យបានមុនថ្ងៃភ្ជុំបិណ្យ ឬបើកប្រាក់បុរេប្រទានយ៉ាងតិច ៥០% ឱ្យទៅកម្មករ ក្នុងករណីដែលសហគ្រាសគ្រឹះស្ថានមិនមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលវេលា។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី ២៥ ខែកញ្ញារហូតដល់ថ្ងៃទី៩ខែតុលា។

ក្រសួងការងារបញ្ជាក់ថា បុគ្គលិកសហគ្រាសគ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នឹងអាចឈប់សំរាកចូលរួមបុណ្យភ្ជុំបិណ្ឌចំនួនបីថ្ងៃដោយទទួលបានប្រាក់ខែចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០តុលា។

ច្បាប់ស្តីពីការងារចែងថា សហគ្រាសដែលមិនអាចបញ្ឈប់ការងារ ដោយសកម្មភាពរបស់ខ្លួនគឺតម្រូវឲ្យកម្មករនិយោជិតទាំងឡាយដែលជាប់ធ្វើការងារក្នុងថ្ងៃឈប់បុណ្យ ត្រូវមានសិទ្ធិទទួលប្រាក់ឈ្នួលនៃការងារដែលខ្លួនបានធ្វើ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស