35 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្តល់រង្វាន់ប្រាំម៉ឺនដុល្លារដល់ក្រុមសមត្ថកិច្ចដែលចាប់ ជនសង្ស័យជួញដូរអាវុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្តល់រង្វាន់ប្រាំម៉ឺនដុល្លារដល់ក្រុមសមត្ថកិច្ចដែលចាប់ ជនសង្ស័យជួញដូរអាវុធខុសច្បាប់ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែតុលាបានផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ជារង្វាន់លើកទឹកចិត្តដល់កងកម្លាំង សមត្ថកិច្ច ក្នុងប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យមួយក្រុមដែលអាជ្ញាធររបស់លោកហ៊ុន សែន អះអាងថា ជាប់ពាក់ព័ន្ធនឹងការជួញដូរ និងលាក់ទុកអាវុធខុសច្បាប់ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។

កាលពីថ្ងៃទី២២កញ្ញាសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៨នាក់ ពីបទលាក់ទុកអាវុធចំនួន២៨ដើម នៅសង្កាត់បន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២ ខែតុលា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះប៊ុន ប្រសើរ នៅខេត្តព្រះវិហារដោយចោទថា ជាសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ និងជាមេខ្លោងក្រុមជួញដូរអាវុធខុសច្បាប់ ដែលប៉ុនប៉ងផ្ដួលរំលំរបបក្រុងភ្នំពេញ។

សមត្ថកិច្ចដកហូតបានកាំភ្លើង អាកា៤៧មួយដើម អាវុធខ្លីមួយដើម គ្រាប់បែក៤គ្រាប់កាមេរ៉ា១គ្រឿង កុំព្យូទ័រ១គ្រឿង និងលិខិតឆ្លងដែន។

ទោះជាយ៉ាងណាក៏ដោយ ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ គឺលោកសម សេរីអះអាងថាក្រុមមនុស្សដែលសមត្ថកិច្ចកម្ពុជាទើបចាប់ខ្លួនបាននោះ មិនមានជាប់ពាក់ព័ន្ធអង្គការរបស់លោកនោះឡើយ ហើយថា សមត្ថកិច្ចនៃរបបលោក ហ៊ុន សែនប្រើល្បិចកលទុច្ចរិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះក្រុមរបស់លោកតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស