38 C
Phnom Penh

រដ្ឋសភាកាណាដាប្រកាសជាផ្លូវការដកជ័យលាភីរង្វាន់ Nobel សន្តិភាពពីលោកស្រីអ៊ុង សានសូជីនៃប្រទេសភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាកាណាដាប្រកាសជាផ្លូវការដកជ័យលាភីរង្វាន់ Nobel សន្តិភាពពីលោកស្រីអ៊ុង សានសូជីនៃប្រទេសភូមា ព្រឹទ្ធសភារបស់ប្រទេសកាណាដា កាលពីថ្ងៃទី២ ខែតុលាបានសំរេច ជាផ្លូវការក្នុងការដកពានរង្វាន់ណូបែលសន្តិភាពពីអ្នកស្រីអ៊ុង សានស៊ូជី មេដឹកនាំនៃប្រទេសភូមា ដែលបានឃុបឃិតក្នុងអំពើព្រៃផ្សៃប្រឆាំងនឹងជនជាតិ រ៉ូហ៊ីងយ៉ា ក្នុងប្រទេសភូមា។

បេសកកម្មស្វែងរកការណ៍ពិតរបស់អង្គការសហប្រជាជាតិបានរាយការណ៍កាលពីខែមុនថា យោធាប្រទេសភូមាបានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ បំផ្លាញផ្ទះសម្បែង និងបានធ្វើការរំលោភបំពានជាក្រុម លើជនជាតិភាគតិចនេះយ៉ាងអមនុស្សធម៌ជាទីបំផុត។

អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលៗ និងចោទប្រកាន់ពួកគេពីបទប្រល័យពូជសាសន៍។

ចំណែកបញ្ហាកម្ពុជាឯណេះវិញ ក្រុមសកម្មជនគណបក្សប្រឆាំង ក្នុងសហរដ្ឋអាមេរិកកំពុងបង្កើតការធ្វើបញ្ជីឈ្មោះក្រុមសកម្មជនរបស់គណបក្សប្រជាជាកម្ពុជាក្នុងសហរដ្ឋអាមេរិក។

ពួកគេនិយាយថា បញ្ជីឈ្មោះនេះនឹងត្រូវបញ្ជូនទៅឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋសភារបស់សហរដ្ឋអាមេរិកដើម្បី ស្វែងរកវិធានការដាក់ទណ្ឌកម្មដកសញ្ជាតិពលរដ្ឋខ្មែរអាមេរិកាំង ទាំងឡាយណាដែលបានចូលដៃចូលជើងជាមួយគណបក្សដែល ពួកគេចាត់ទុកថា ជាគណបក្សអនុវត្តលទ្ធិកុម្មុយនីសផ្តាច់ការនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស