35 C
Phnom Penh

លោកហ៊ុន សែនតែងតាំងកូនប្រសាររបស់លោក ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនតែងតាំងកូនប្រសាររបស់លោក ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោកសាយ ឈុំ ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៩ ខែកញ្ញាបានតែងតាំងមន្ត្រីពីររូបជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ តាមការស្នើរបស់លោកហ៊ុន សែន។

មន្ត្រីទាំងពីរនោះមានម្នាក់គឺលោកសុខ ពុទ្ធិវុធ កូនប្រសារលោកហ៊ុន សែនត្រូវជាប្តីរបស់អ្នកស្រីហ៊ុន ម៉ាលី។

តំណែងថ្មីលោកសុខ ពុទ្ធិវុធ គឺជាការបន្ថែមលើតំណែងរបស់លោកបច្ចុប្បន្នដែលជា ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ដែលត្រូវបានតែងតាំងកាលពីខែមេសា ឆ្នាំ២០១៨។

ទោះជាយ៉ាងណាក៏ដោយ លោកសុខ ពុទ្ធិវុធ ក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបានសមាជិករដ្ឋសភារបស់ សហរដ្ឋអាមេរិកជំរុញឲ្យមានការដាក់ទណ្ឌកម្មបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ។

កាលពីថ្ងៃទី២៥ខែកក្កដា ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកគឺលោកEd Royceបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដែលបានបង្ហាញបញ្ជីឈ្មោះក្រុមអ្នកកាន់អំណាចនៅកម្ពុជាដែលត្រូវដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិក។

ឈ្មោះដែលត្រូវបញ្ជូនទៅលោកប្រធានាធិបតី Donald Trump ក្នុងនោះរួមមានលោក ហ៊ុន សែន លោកហ៊ុន ម៉ាណែត អ្នកស្រីហ៊ុន ម៉ាណា លោកស ខេង លោកជួន សុវណ្ណ លោកស៊ុន ចាន់ថុល លោកសុខ ពុទ្ធិវុធ លោកឱម យុិនទៀង លោកប្រាក់ សុខុន លោកសៅ សុខា លោកប៉ុល សារឿន និងមនុស្សជាច្រើនទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស