ក្រុមចោរព័ត៌មានវិទ្យាលួចទម្លាយព័ត៌មានស្នេហាត្រីកោណរបស់នាង យុ៉ង ខេមរាជាមួយលោកហ៊ុន ម៉ាណែត ក្រុមចោរព័ត៌មានវិទ្យាបានទម្លាយ គណនីហ្វេសប៊ុករបស់កញ្ញាយុ៉ង ខេមរា កាលពីថ្ងៃទី៣ ខែតុលា ចែកចាយវីដេអូបែកធ្លាយមួយ ដែលបង្ហាញពីកិច្ចសន្ទាតាម Messengerថា កញ្ញាយុង ខេមរាមានទំនាក់ទំនងស្នេហាជាមួយលោក ហ៊ុន ម៉ាណែត។
សារបែកធ្លាយនោះក៏បានបង្ហាញសំឡេងរបស់កញ្ញាយុ៉ង ខេមរាឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ាណែតនោះដែរ។
រហូតមកដល់ពេលនេះនៅមិនទាន់មានការអះអាង ឬប្រតិកម្មណាមួយពីកញ្ញាយុ៉ង ខេមរា ដែលជាមន្រ្តីយោធានៃកងពលតូចលេខ៧០នោះនៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដី លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ចុះផ្សាយកាលពីរសៀលថ្ងៃទី៣ ខែតុលាថា ព័ត៌មានដែលគេបង្ហោះចែកចាយតាមហ្វេសប៊ុកនោះជាព័ត៌មានមិនពិតទេ។
កន្លងមកលោកហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុកបង្ហោះព័ត៌មានចែកចាយតៗគ្នាថា លោកមានសេ្នហាត្រីកោណជាមួយនាងចេវ សុវឌ្ឍនា ដែលជាអតីតមន្រ្តីយោធា។
អ្នកស្រីចេវ សុវឌ្ឍនា ក្រោយមកត្រូវបានប្រទះឃើញស្លាប់ក្នុងខេត្តតាកែវ។
ក្រោយមកសមត្ថកិច្ចបានចោទប្រកាន់លោកឡាយ វណ្ណៈ ដែលជាអតីតអភិបាលខេត្តតាកែវ និងបក្ខពួកមួយចំនួនទៀតជាអ្នកនៅពីក្រោយឃាតកម្មនេះ៕