31 C
Phnom Penh

លោកហ៊ុន សែន គ្រោងជួបសមភាគីជប៉ុននៅសប្តាហ៍ក្រោយជាលើកដំបូងក្រោយការបោះឆ្នោតក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន គ្រោងជួបសមភាគីជប៉ុននៅសប្តាហ៍ក្រោយជាលើកដំបូងក្រោយការបោះឆ្នោតក្លែងក្លាយ លោកហ៊ុន សែនគ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ដ្រីជប៉ុនលោកShinzo Abeដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នៅសប្តាហ៍ក្រោយ។

លោកហ៊ុន សែននឹងទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកហ៊ុន សែនក៏នឹងជួបជាមួយឥស្សរជន ប្រធានអង្គការមួយចំនួន ក្រុមសកម្មជនបក្សកាន់អំណាច និងនិសិត្សខ្មែរដែលកំពុងសិក្សានៅទីនោះផងដែរ។

ជំនួបរវាងលោកហ៊ុន សែននិងសមភាគីជប៉ុនរបស់លោកធ្វើឡើង ជាលើកដំបូងក្រោយពីការបោះឆ្នោតដ៏ចម្រូងចម្រាសដែលប្រទេសលោកសេរីចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។

កន្លងមករដ្ឋាភិបាលជប៉ុនធ្លាប់សម្តែងការខកចិត្តជាខ្លាំងដល់របបលោកហ៊ុន សែន រៀបការបោះឆ្នោតដោយគ្មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ប្រជាធិបតេយ្យនោះឡើយ ដោយសារការបោះឆ្នោតនោះធ្វើឡើងដោយគ្មានដៃគូប្រកួតប្រជែងពិតប្រាកដចូលរួម។

សហគមន៍ខ្មែរក្នុងប្រទេសជប៉ុនក៏បានត្រៀមធ្វើមហាបាតុកម្មប្រឆាំងវត្តមានរបស់លោកហ៊ុន សែនក្នុងទីក្រុងតូក្យូផងដែរ។

ពួកគេចាត់ទុកថា លោកហ៊ុន សែនមិនមែនជានាយករដ្ឋមន្ត្រីរបស់ពលរដ្ឋខ្មែរនោះឡើយ ហើយទាមទារឲ្យមានការដោះលែងលោកកឹម សុខា និងស្តារ ប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស