37 C
Phnom Penh

ក្រសួងពាណិជ្ជកម្មអះអាងថា ប្រេងសាំងឡើងថ្លៃ ដោយសារ មានការតម្លើងថ្លៃពីអន្ដរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងពាណិជ្ជកម្មអះអាងថា ប្រេងសាំងឡើងថ្លៃ ដោយសារ មានការតម្លើងថ្លៃពីអន្ដរជាតិ ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៤ ខែតុលា អះអាងថា ការឡើងថ្លៃប្រេងសាំងនៅកម្ពុជាគឺដោយសារតម្លៃប្រេងឥន្ធនៈអន្ដរជាតិឡើងថ្លៃ ហើយថា ការឡើងថ្លៃនេះជាការឡើងថ្លៃលើទីផ្សារអន្ដរជាតិទាំងមូល មិនមែនសម្រាប់តែកម្ពុជានោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣ ខែតុលាបញ្ជាក់ថា ការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ទៈលក់រាយនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ ដោយសារកម្ពុជាក៏ជាប្រទេសនាំប្រេងចូល ពីទីផ្សារអន្តរជាតិ ដូចប្រទេសដទៃដែរ។

ក្រសួងបញ្ជាក់ថារដ្ឋាភិបាលមិនមែនជាអ្នក កំណត់ថ្លៃលក់រាយប្រេងឥន្ទៈនៅកម្ពុជានោះទេគឺមានសិទ្ធិត្រឹមតែស្រង់តម្លៃឡើងចុះនៃប្រេងឥន្ធនៈតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសអន្តរក្រសួងប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ចាប់ពីពាក់កណ្ដាលខែកញ្ញាមក ប្រេងសាំងមួយធុង ឬហៅថា មួយប៉ារ៉ែលចំណុះ១៥៩លីត្រ មិនទាន់គិតពន្ធ បានឡើងថ្លៃពីជាង ៨៦ដុល្លារសហរដ្ឋអាមេរិកដល់ជាង៨៩ដុល្លារ។

ចំណែកប្រេងម៉ាស៊ូត ឡើងថ្លៃពីជាង៩២ដុល្លារទៅជាង៩៦ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួង នឹងត្រូវបញ្ចុះថ្លៃចំនួន៤សេន ឬស្មើនឹង១៦០រៀល ក្នុង១លីត្រសម្រាប់លក់រាយ។

ក្រុមសង្គមស៊ីវិលទាមទារឲ្យរបបលោកហ៊ុន សែនបញ្ចេញថវិកាជាតិ ដើម្បីទប់ទល់កុំឲ្យប្រេងសាំងឡើងថ្លៃពេក ដែលអាចនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស