26 C
Phnom Penh

ជប៉ុនផ្តល់ប្រាក់៤២ម៉ឺនដុល្លារដល់អង្គការស៊ីម៉ាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជប៉ុនផ្តល់ប្រាក់៤២ម៉ឺនដុល្លារដល់អង្គការស៊ីម៉ាក់ អង្គការដោះមីនជប៉ុនJMASផ្តល់ជំនួយជាថវិកាចំនួន៤២ម៉ឺនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីបោសសំអាតមីនក្នុងខេត្តបន្ទាយមានជ័យ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ ចុះផ្សាយកាលពីថ្ងៃទី៤ខែតុលាថា ជំនួយទាំងនេះ សម្រាប់បោសសំអាតមីន ជាង៣០០ហិកតា នៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។

លោកបន្តថា គំរោងនេះក៏នឹងជួយដល់អ្នករងគ្រោះដោយសារគ្រាប់មីននៅតាមតំបន់ដែលបានសំអាតហើយផងដែរ។

លោកហេង រតនាឲ្យដឹងទៀតថា ការដោះមីនកន្លងមកសម្អាតទើបតែបានពាក់កណ្តាលនៃតំបន់ ដែលមានគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះ។

តំបន់ដែលមានគ្រាប់មីនច្រើនជាងគេគឺស្ថិតនៅតាមស្រុកជាច្រើន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកអះអាងថា កម្ពុជាត្រូវការពេលវេលាប្រហែលជា ៨ឆ្នាំទៅមុខទៀតសម្រាប់ការបោសសំអាតផ្ទៃដីទាំងនោះឲ្យមានសុវត្ថិភាព ដោយត្រូវចំណាយប្រាក់ ប្រមាណ៦០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

របាយការណ៍ប្រចាំឆ្នាំ២០១៨របស់អង្គការស៊ីម៉ាក់ឲ្យដឹងថា ស៊ីម៉ាក់បានដាក់ចេញផែនការបោសសំអាតផ្ទៃដីចម្ការមីនឲ្យបាន១២០គីឡូម៉ែត្រការ៉េ ដែលត្រូវការជំនួយជាថវិកាជាង១៨លានដុល្លារអាមេរិកថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស