26 C
Phnom Penh

លោកហ៊ុន សែនបញ្ជាឲ្យបញ្ឈប់ផែនការបង្កើតខេត្តថ្មីជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបញ្ជាឲ្យបញ្ឈប់ផែនការបង្កើតខេត្តថ្មីជាបន្ទាន់ មេដឹកនាំរបបក្រុងភ្នំពេញ កាលពីថ្ងៃទី៥ខែតុលា បានប្រកាសលុបចោលគម្រោងបំបែកខេត្តថ្មីចំនួនពីរចេញពីខេត្តកណ្តាល ខេត្តរតនគិរី និងមណ្ឌលគិរី។

លោកហ៊ុន សែនបានបញ្ជាឲ្យទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីជូនដំណឹងអំពីការបញ្ឈប់ផែនការបំបែកខេត្តថ្មី ដែលក្រសួងមហាផ្ទៃធ្លាប់បានស្នើឡើងកាលពីពេលកន្លងមក។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងកាលពីព្រឹកថ្ងៃទី៥តុលា ក្នុងទិវាគ្រូបង្រៀនពិភពលោកនៅវិទ្យាស្ថានជាតិអប់រំ។

លោកហ៊ុន សែនអះអាងថា មានមន្ត្រីខិលខូចមួយចំនួនដែលបានរត់ការផ្គូរផ្គងតំណែងអភិបាលខេត្ត អភិបាលរង និងតំណែងស្ថាប័នផ្សេងទៀតអ្នកដែលមានឈ្មោះទាំងឡាយទៅទារប្រាក់ត្រឡប់មកវិញ។

ប៉ុន្មានម៉ោងក្រោយមក ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយទៅលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា រដ្ឋាភិបាលសម្រេចបញ្ឈប់ការសិក្សាស្រាវជ្រាវគម្រោងបង្កើតខេត្តថ្មីជាផ្លូវការចាប់ពីថ្ងៃទី៥តុលាតទៅ។

កាលពីខែសីហា ក្រសួងមហាផ្ទៃបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីសិក្សាបង្កើតខេត្តថ្មីចំនួនពីរបន្ថែមទៀតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី ក្នុង ហេតុផលជួយលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននិងងាយស្រួលផ្តល់សេវាសាធារណៈជូនពលរដ្ឋជាដើម។

ក្រុមសង្គមស៊ីវិលគាំទ្រវិធានការរបស់លោកហ៊ុន សែន ពីព្រោះថា ការបង្កើតខេត្តថ្មីបន្ថែមទៀតនេះពុំមែនជាជម្រើសល្អ និងពុំទាន់ចាំបាច់នៅឡើយទេ ហើយការបំបែកខេត្តចេញជាពីរនេះ ជាទម្រង់នៃការប្រព្រឹត្តអំពើពុករលួយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស