32 C
Phnom Penh

លោកហ៊ុន សែនថ្លែងថាគ្មានផ្លូវដែលលោកសុំលើកលែងទោសពីព្រះមហាក្សត្រចំពោះអតីតមេបក្សប្រឆាំងលោកសម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនថ្លែងថាគ្មានផ្លូវដែលលោកសុំលើកលែងទោសពីព្រះមហាក្សត្រចំពោះអតីតមេបក្សប្រឆាំងលោកសម រង្ស៊ី លោកហ៊ុន សែន កាលពីថ្ងៃទី៥ តុលា ថា រូបលោកនឹងគ្មានការអត់ឲ្យឲ្យអ្នកនយោបាយម្នាក់នៅក្រៅស្រុកនោះទេ ហើយក៏គ្មានការលើកលែងទោសតាមការស្នើសុំដល់ព្រះមហាក្សត្រនោះដែរ។

ការព្រមានរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងទិវាគ្រូបង្រៀនពិភពលោកនៅវិទ្យាស្ថានជាតិអប់រំលោកហ៊ុន សែន។

លោកហ៊ុន សែនបានព្រមានធ្ងន់ៗថា គ្មានសង្ឃឹមដែលលោកត្រូវចុះហត្ថលេខាលើកលែងទោសឲ្យលោកសមរង្ស៊ីនោះឡើយ ហើយ លោកបានប្តេជ្ញាហើយថា បើលោកលើកលែងទោសម្ដងទៀត លោកនឹងកាត់ដៃស្ដាំរបស់លោកចោលតែម្តង។

លោកហ៊ុន សែនអះអាងថា គ្មានការលើកលែងទោសលើកទីបីឲ្យលោកសមរង្ស៊ី ទៀតឡើយហើយថា យកល្អលោកសមរង្ស៊ីគួរតែបង្កើតរដ្ឋាភិបាលនិរទេសតែម្ដងទៅ។

មេដឹកនាំចលនាសង្គ្រោះជាតិ និងជាអតីតប្រធានចលនាសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង ត្រូវបានតុលាការនៃរបបក្រុងភ្នំពេញ ចោទប្រកាន់និងកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ពីបទបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានលោកហេង សំរិន និងលោកហោ ណាំហុង ដោយលើកឡើងថាថាជាអតីតកម្មាភិបាលនិងជាមេគុកក្នុងសម័យខ្មែរក្រហម រួមនឹងការប្រមាថព្រះមហាក្សត្រផងដែរ។

រហូតមកទល់ពេលនេះ ក្រុមមន្រ្តីបក្សប្រឆាំងអះអាងថា យុទ្ធនាការនយោបាយការទូតនៅតាមបណ្ដាប្រទេសលោកសេរីដើម្បីស្នើឲ្យសហគមន៍អន្តរជាតិដូចជាសហភាពអឺរ៉ុបនិងអាមេរិកជួយស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយទាមទារឲ្យរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជាឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស