33 C
Phnom Penh

សមត្ថកិច្ចជាង១០០នាក់រារាំងក្រុមគ្រូបង្រៀនមិនឲ្យដង្ហែក្បួនដាក់ញត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចជាង១០០នាក់រារាំងក្រុមគ្រូបង្រៀនមិនឲ្យដង្ហែក្បួនដាក់ញត្តិ កងកម្លាំងសមត្ថកិច្ចចម្រុះជាង១០០នាក់ ដែលដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែតុលា នាំគ្នារារាំងក្រុម គ្រូបង្រៀន មិនអនុញ្ញាតឲ្យពួកគេយកញត្តិទៅដាក់នៅក្រសួងអប់រំ និង ស្ថាប័នពាក់ព័ន្ធនោះទេ។

ការរារាំងនេះធ្វើឡើង ខណៈក្រុមគ្រូ បង្រៀនប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃទី៥ខែតុលានៅទីលាន ប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ។

លោករ៉ុង ឈុនទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា គំរោងដង្ហែញត្តិទៅដាក់នៅក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀតនេះ ដោយសារក្រសួងអប់រំមិនដែលឆ្លើយតបតាមសំណើរ របស់ក្រុមគ្រូបង្រៀនកន្លងមកនោះឡើយ។

លោកអះអាងថា លោកចង់យកក្បាលមេក្រូទៅស្រែកមុខក្រសួងអប់រំដើម្បីឲ្យក្រសួង បានដឹងពីសុខទុក្ខរបស់គ្រូបង្រៀន។

ទោះជាយ៉ាងណាក៏ដោយ លោកមាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ ព្រមានថា ការសម្តែងមតិមិនមែនចាំបាច់ត្រូវតែ ធ្វើការដង្ហែក្បួនដាក់ញត្តិនោះឡើយ។

លោកបន្តថា ការជួបជុំ និងសម្តែងមតិនៅទីលានប្រជាធិបតេយ្យនេះគឺគ្រប់គ្រាន់ហើយ។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានទាមទារឲ្យរបបលោកហ៊ុន សែនដំឡើងប្រាក់ខែចំនួន២លានរៀលក្នុងមួយខែដល់គ្រូ បង្រៀននិងទាមទារប្រាក់ឧបត្ថម្ភកូនគ្រូបង្រៀន ប្រពន្ធគ្រូបង្រៀន ប្រាក់គរុកោសល្យ ប្រាក់ទ្រទ្រង់សុខភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស