Latest
បុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកម្សាន្តទូទាំងប្រទេសជាង ១៣លាននាក់
នាយកដ្ឋានស្ថិតិទេសចរណ៍កម្ពុជា បង្ហាញថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៣ថ្ងៃ កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសជាង ១៣លាននាក់ (១៣ ៣៥៩ ៣១០នាក់) លើសឆ្នាំ២០២៣ ប្រមាណជា ២សែននាក់ ខណៈតួលេខភ្ញៀវទេសចរថ្ងៃចូលឆ្នាំចុងក្រោយមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយ។
នាយកដ្ឋានស្ថិតិទេសចរណ៍កម្ពុជា បានចេញរបាយការណ៍ស្ដីពីស្ថិតិទេសចរណ៍កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង ១៣លាននាក់ មានភ្ញៀវទេសចរបរទេសជាង ៨ម៉ឺននាក់ (៨១ ៧៤៥នាក់)...