40.3 C
Phnom Penh

ក្រុមសហជីពនៅតែចង់បានប្រាក់ខែគោល១៨៩$ក្នុង១ខែសម្រាប់កម្មករនិយោជិកក្នុងឆ្នាំ២០១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីពនៅតែចង់បានប្រាក់ខែគោល១៨៩$ក្នុង១ខែសម្រាប់កម្មករនិយោជិកក្នុងឆ្នាំ២០១៩ សហព័ន្ធសហជីពជាតិកម្ពុជា និងសហជីពC-CAWDU អះអាងថា ពួកគេមិនពេញនឹងការដំឡើងប្រាក់ខែគោលរបស់កម្មករចំនួន១៨២$ក្នុង១ខែនេះទេ។

ពួកគេអះអាងថា អ្វីដែលក្រុមសហជីព និងកម្មករចង់បានគឺចំនួន១៨៩$ក្នុង១ខែដើម្បីសមមាត្រទៅនឹងតម្លៃប្រេងសាំង និងម្្ហូបអាហារនៅតាមទីផ្សារដែលកំពុងឡើងថ្លៃសព្វថ្ងៃ។

ការអះអាងរបស់ក្រុមសហជីពទាំងនេះធ្វើឡើងក្រោយពីក្រសួងការងារកំណត់ប្រាក់ឈ្នួលឲ្យកម្មករសម្រាប់ឆ្នាំ២០១៩ចំនួន ១៨២ដុល្លារ ហើយត្រូវបើក២ដងក្នុងមួយខែ។

អ្នកស្រី យ៉ាង សុភ័ណ្ឌប្រធានសហព័ន្ធសហជីពជាតិកម្ពុជាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនប្រាក់ឈ្នួល១៨២$នេះ មិនសមស្របនឹងតម្រូវការជាក់ស្ដែងរបស់កម្មករឡើយ។

អ្នកស្រី សោកស្ដាយក្រុមភាគីសហជីពជាច្រើនទៀត ដែលមិននាំគ្នាការពារផលប្រយោជន៍របស់កម្មករឲ្យបានប្រាក់ឈ្នួល១៨៩ដុល្លារ។

ចំណែកលោកអាត់ ធន់ ប្រធានសហជីពC-CAWDU វិញអះអាងថា ក្រោយព្រឹត្តិការណ៍បោះឆ្នោតរួច សាំង ទំនិញលើទីផ្សារបានហក់ឡើងយ៉ាងខ្លាំង ខណៈកម្មករម្នាក់ត្រូវចំណាយលើខ្លួនឯងផង និងចិញ្ចឹមសមាជិកគ្រួសារផង ដូច្នេះប្រាក់ឈ្នួលត្រឹម១៨២ មិនអាចធ្វើឲ្យកម្មករមានជីវភាពរស់នៅថ្លៃថ្នូរនោះឡើយ។

ក្រុមសិទ្ធិមនុស្សសាទរចំពោះការតម្លើងប្រាក់ឈ្នួលឲ្យកម្មករ ចាប់ពីឆ្នាំ២០១៣មក ប៉ុន្ដែការតម្លើងប្រាក់ឈ្នួលឲ្យកម្មករកន្លងមក មិនទាន់អាចធ្វើឲ្យជីវភាពកម្មករប្រសើរជាងមុនទេ ហើយថា ដើម្បីឆ្លើយតបនឹងជីវភាពកម្មករពិតប្រាកដជាជាងការចរចាដំឡើងប្រាក់ខែ ហើយឆ្លៀតកេងចំណេញនយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស