36 C
Phnom Penh

សាលាក្រុងភ្នំពេញអំពាវនាវឲ្យពលរដ្ឋទុកដាក់សម្រាមនៅ តាមផ្ទះឲ្យមានរបៀប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាក្រុងភ្នំពេញអំពាវនាវឲ្យពលរដ្ឋទុកដាក់សម្រាមនៅ តាមផ្ទះឲ្យមានរបៀបក្នុងរដូវភ្ជុំបិណ្ឌដោយសារគ្មានកម្មករប្រមូលសម្រាម សាលាក្រុងភ្នំពេញកាលពីថ្ងៃទី២ខែតុលាបាន អំពាវនាវដល់ពលរដ្ឋជា ម្ចាស់ លំនៅដ្ឋាន ម្ចាស់អាជីវកម្មនិងសេវាកម្មទាំងអស់ក្នុងរាជធានីភ្នំពេញ កុំ ទុកដាក់សម្រាមនៅតាមដងផ្លូវសាធារណៈក្នុងអំឡុងពេលឈប់សម្រាកពិធីបុណ្យ ភ្ជុំ បិណ្ឌចំនួន៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ទី១០តុលា។

អាជ្ញាធរក្រុង ភ្នំពេញស្នើសុំឱ្យប្រជាពលរដ្ឋទុកដាក់សម្រាមឱ្យបានត្រឹមត្រូវទៅតាមទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន ពីព្រោះក្រុមហ៊ុនប្រមូលសម្រាមនឹងត្រឡប់ចូលធ្វើការវិញនៅថ្ងៃទី១២ខែតុលាខាងមុខ។

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាល ពីដើមសប្តាហ៍នេះឱ្យ ដឹង ថា ការអាក់ខានប្រមូលសម្រាមនេះគឺដោយសារបុគ្គលិក និងកម្មកររបស់ ក្រុមហ៊ុនស៊ីនទ្រីត្រូវលាឈប់សម្រាកពីការងារ ហើយកម្មករមួយចំនួនបាន ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។

ក្រុមអាជ្ញាធរបញ្ជាក់ថា ការស្នើសុំឱ្យពលរដ្ឋម្ចាស់អាជីវកម្ម ឬសេវាកម្ម រក្សាទុក សម្រាមនៅទីតាំងរៀងៗខ្លួននេះគឺដើម្បីថែរក្សាសោភ័ណភាព អនាម័យ និង បរិស្ថានក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស