28 C
Phnom Penh

កម្ពុជាបានផ្តល់សញ្ជាតិឲ្យជនជាតិចិនច្រើនជាងគេក្នុងឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាបានផ្តល់សញ្ជាតិឲ្យជនជាតិចិនច្រើនជាងគេក្នុងឆ្នាំ២០១៨ កម្ពុជាបានផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសជិត១៦០នាក់ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៨នេះ ដែលក្នុងនោះមានជនជាតិចិនចំនួន៦៥នាក់ វៀតណាមចំនួន១២នាក់ថៃចំនួន៦នាក់និងភូមាចំនួន៥នាក់។

សៀវភៅរាជកិច្ចឆ្នាំទី១៨ ពីត្រីមាសទី១ដល់ត្រីមាសទី៣ ឆ្នាំ២០១៨ បង្ហាញថា កម្ពុជាបានផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិចិនច្រើនជាងគេ។

សៀវភៅរាជកិច្ចដដែលឲ្យដឹងទៀតថា ក្នុងចំណោមជនបរទេសដែលទទួលបានសញ្ជាតិខ្មែរច្រើនបន្ទាប់ពីចិនគឺវៀតណាម បន្ទាប់មកថៃ និងភូមា។

ព័ត៌មានដាច់ដោយឡែកមួយទៀតឲ្យដឹងថា ប្រសិនបើពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិកណាអស់សុពលភាព ឬផុតកំណត់លិខិតឆ្លងដែន ស្ថានទូតខ្មែរ ប្រកាសបន្តសុពលភាពដល់ពួកគេដោយឥតគិតថ្លៃ។

សេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី៤តុលា បញ្ជាក់ថា សិស្ស និស្សិត និងពលរដ្ឋខ្មែរដែល សិក្សា ធ្វើការ ឬស្នាក់នៅបណ្ដោះអាសន្ន និងអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកគឺ រាល់ការពន្យារសុពលភាពលិខិតឆ្លងដែន ការផ្ដល់ទិដ្ឋាការ ពិសេស ប្រភេទ(K)សម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ និងការ ចេញលិខិតបើកផ្លូវធ្វើដំណើរបណ្ដោះអាសន្ន (Temporary Travel Document)គឺ ពុំមានការយកកម្រៃសេវាអ្វីទាំងអស់ លើកលែងតែការបញ្ជាក់ នីត្យានុកូលកម្ម លើឯកសារផ្សេងៗ ដែលត្រូវបង់ថ្លៃសេវាតាមការកំណត់ដែលមានស្រាប់ របស់ ស្ថានទូត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស