33 C
Phnom Penh

41686

Latest

កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​សង្ស័យ​ជា​ឧក្រិដ្ឋជន​អនឡាញ​ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ

រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនជាតិ​ចិន ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សង្ស័យ​ជា​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​ចំណោម​មនុស្ស​ជាង ១​ពាន់​នាក់​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ។ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ចិន China Daily បាន​រាយការណ៍​ថា ជនជាតិ​ចិន​ដែល​ជា​ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​ល្បែងស៊ីសង និង​ឆបោក​អនឡាញ​ដែល​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ ចំនួន ១៣០​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤។ ជនជាតិ​ចិន ទាំងនោះ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ Tianhe ក្នុង​ទីក្រុង Wuhan ខេត្ត Hubei...