31 C
Phnom Penh

មេបញ្ជាការកងរាជអាវុធហត្ថបញ្ជាឲ្យស៊ើបអង្កេតមេប៉េអឹមខេត្តកំពង់ឆ្នាំង-កំពង់ស្ពឺ-ព្រះវិហារករណីពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការកងរាជអាវុធហត្ថបញ្ជាឲ្យស៊ើបអង្កេតមេប៉េអឹមខេត្តកំពង់ឆ្នាំង-កំពង់ស្ពឺ-ព្រះវិហារករណីពុករលួយ លោកសៅ សុខាមេប៉េអឹមលើផ្ទៃប្រទេសជំរុញឲ្យមានការស៊ើបអង្កេតមន្រ្តីជាន់ខ្ពស់នៃកងរាជអាវុធហត្ថប្រចាំខេត្តកំពង់ឆ្នាំងកំពង់ស្ពឺ និងខេត្តព្រះវិហារពាក់ព័ន្ធករណីអំពើពុករលួយ សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអេង ហ៊ី ចុះផ្សាយកាលពីថ្ងៃទី៨ខែតុលាថា ក្រុមជំនាញកំពុងធ្វើអធិការកិច្ចលើមេបញ្ជាការកងរាជអាវុធហត្ថប្រចាំ ខេត្តទាំងបីនេះហើយ ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ។

លោកបន្តថា ពួកគេនឹងត្រូវទទួលវិន័យតាមបទបញ្ជានៃកងយោធពលខេរភូមិន្ទ ប្រសិនបើរកឃើញកំហុស ដូចការ ចោទប្រកាន់មែននោះ។

សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា មេបញ្ជាការកងរាជអាវុធហត្ថទាំងបីខេត្តនេះជាប់ពាក់ព័ន្ធពីបទកិបកេងលុយជំនួយរបស់កូនប្រុសលោកហ៊ុន សែន និងប្រធានអង្គរក្សរបស់លោកហ៊ុន សែន។

មេប៉េអ៊ឹមខេត្តព្រះវិហារលោកកង សៅគុណត្រូវបានចោទ ប្រកាន់ថា បានស៊ីដាច់លុយរបស់លោកហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកហ៊ុន សែនប្រមាណ៨០លានរៀល។

ចំណែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកជូ សារុនបានកិបកេង យកអង្ករឧបត្ថម្ភរបស់លោកហ៊ុន ម៉ានី តែម្នាក់ឯងដែលបានផ្តល់ឲ្យកងរាជអាវុធហត្ថទូទាំងខេត្តកំពង់ស្ពឺ។

រីឯមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងគឺលោកសាក់ សារ៉ាង ពាក់ព័ន្ធនឹងអំពើពុករលួយរកស៊ីឈើ។

ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការកងរាជអាវុធហត្ថប្រចាំខេត្តទាំងបីនេះនៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស