ពលរដ្ឋមានបញ្ហាដីធ្លីជាង៥ពាន់នាក់មកពីបណ្តាខេត្តជាច្រើនគ្រោងនាំគ្នាមកតវ៉ានៅភ្នំពេញក្រោយបុណ្យភ្ជុំបិណ្ពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុនិងបណ្តាខេត្តមួយចំនួនទៀតគ្រោងនាំគ្នាប្រហែលជាង៥ពាន់នាក់ មកតវ៉ានៅក្រុងភ្នំពេញដើម្បីទាមទារឲ្យដោះលែងតំណាងពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ៤បួនរូបដែលតុលាការខេត្តព្រះសីហុនបានកាត់ទោស។
សហគមន៍ខេត្តព្រះសីហនុយល់ថា តុលាការខេត្តនេះ កាត់ក្តីអយុត្តធម៌ចំពោះពលរដ្ឋក្រីក្រ។
ពួកគេនឹងទាមទារឲ្យសាលាឧទ្ធរណ៍បដិសេធ សាលក្រមរបស់តុលាការខេត្តព្រះសីហនុកន្លងទៅ។
ជាងនេះទៅទៀត ពួកគេក៏គ្រោងដង្ហែក្បួនទៅតវ៉ា និងដាក់ញត្តិនៅក្រសួងកសិកម្ម និងក្រសួងដែនដីដែលជាក្រសួងពាក់ព័ន្ធនិងសំណុំរឿងបញ្ហាដីធ្លីនេះ។
កាលពីថ្ងៃទី៣ខែតុលាកន្លងទៅ តុលាការខេត្តព្រះសីហនុសម្រេចដាក់ទោសប្រជាសហគមន៍ចំនួនបួននាក់ឲ្យម្នាក់ៗជាប់ពន្ធនាគារមួយឆ្នាំនិងត្រូវពិន័យជាប្រាក់ចំនួន២០លានរៀល។
ប៉ុន្តែតុលាការបានសម្រេចឲ្យពលរដ្ឋអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៧ខែ ហើយទោសដែលនៅសល់បីខែទៀតត្រូវព្យួរ ដូច្នេះពលរដ្ឋដែលត្រូវជាប់ពន្ធនាគារជិត៥ខែមកហើយនោះ នឹងត្រូវបន្តជាប់ឃុំឃាំងក្នុងពន្ធនាគារជាង២ខែទៀត។
ក្រុមសិទ្ធិមនុស្សបានរិះគន់ថា ការសម្រេចក្តីរបស់តុលាការខេត្តព្រះសីហនុមិនយុត្តិធម៌នោះឡើយ៕