27 C
Phnom Penh

កិច្ចប្រជុំកំពូលមេគង្គជប៉ុនពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ប្រឆាំងឥទ្ធិពលរបស់ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំកំពូលមេគង្គជប៉ុនពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ប្រឆាំងឥទ្ធិពលរបស់ចិន ក្រុមមេដឹកនាំក្នុងតំបន់ទន្លេមេគង្គ ដែលចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី៩ខែតុលា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបតិ្តការ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គបានព្រមព្រៀងគ្នាថា ប្រទេសនីមួយៗនឹងទទួលបានផលប្រយោជន៍ទាំងអស់ ក្នុងគម្រោងទ្វេភាគីជាង១៦ និងគម្រោងរួមផ្សេងៗទៀត ជាង១រយគម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គនិងជប៉ុននេះ។

លោកនាយករដ្ឋមន្ត្រីជប៉ុនសិនហ្សូ អាបេ(Shinzo Abe)បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា ក្រុមហ៊ុនជប៉ុន បានវិនិយោគទឹកប្រាក់ចំនួនជាង១៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ នៅតំបន់ទន្លមេគង្គ ដែលចំនួននេះលើសពីការគ្រោងទុក។

លោកបន្តថា ដើម្បីធ្វើឲ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន រដ្ឋាភិបាលជប៉ុននឹងប្រើប្រាស់ថវិកាជាតិ រួមទាំងផ្តល់ប្រាក់កម្ចីផងដល់ប្រទេសទាំងនោះ ដោយមានការប្រាក់ទាប។

លោក ស៊ិនហ្សូ អាបេក៏បានសន្យាជាមួយលោកហ៊ុន សែនដែរថា ជប៉ុននឹងផ្តល់ប្រាក់កម្ចីចំនួនដល់ទៅជាង ៣១លាន ដុល្លារអាមេរិក ដើម្បីជួសជុល និងកសាងប្រព័ន្ធធារាសាស្ត្រនៅជុំវិញបឹងទន្លេសាបរបស់កម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស