31 C
Phnom Penh

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haleyលាលែងពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haleyលាលែងពីតំណែង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN) អ្នកស្រីនីគី ហ៊ែលលី(Nikki Haley)បានលាលែងចេញពីតំណែងរបស់ខ្លួនហើយ ហើយអ្នកស្រីនឹងប្រកាសជាផ្លូវការនៅពេលជួបផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។

អ្នកស្រីនីគី ហ៊ែលលី(Nikki Haley)គឺជាមនុស្សជំនិតបំផុតរបស់លោកដូណាល់ ត្រាំ ហើយតែងទទួលបានការកោតសរសើរពីប្រធានាធិបតីមិនដាច់ពីមាត់ក្នុងកិច្ចការការពារនយោបាយអាមេរិក លើឆាកអន្តរជាតិ។

ទូរទស្សន៍CNNរបស់អាមេរិកបានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកមែក ប៉ុមប៉ី (Mike Pompeo) ចុះផ្សាយកាលពីថ្ងៃទី៩ខែតុលាថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការសម្រេចរបស់អ្នកស្រីនីគី ហ៊ែលលី(Nikki Haley) នេះ។

សារព័ត៌មានដដែលក៏បានដកស្រង់សម្តីរបស់លោកប្រធានាធិបតីដូណាល់ត្រាំចុះផ្សាយដែរថា លោកប្រធានាធិបតីបានអនុញ្ញាតឲ្យអ្នកស្រីជ្រើសរើសតួនាទីមួយណាក៏បានក្នុងតំណែងរដ្ឋាភិបាល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស