34 C
Phnom Penh

លោកហ៊ុន សែនកាលពីថ្ងៃពុធម្សិលមិញបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនកាលពីថ្ងៃពុធម្សិលមិញបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន លោកហ៊ុន សែនកាលពីថ្ងៃពុធម្សិលមិញបានទៅដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែតុលា ឆ្នាំ២០១៨។

លោកហ៊ុន សែនបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែតុលាថា លោកបានចេញដំណើរពីទីក្រុងតូក្យូប្រទេសជប៉ុនមកដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមប្រជុំជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខាអង្គការសហប្រជាជាតិ ប្រធានធានាគារពិភពលោក នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតដែល ផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច។

លោកបញ្ជាក់ថា លោកនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃ១២ខែតុលាខាងមុខ។

ក្រុមអ្នកឃ្លាំមើលនិយាយថា សេដ្ឋកិច្ចនយោបាយរបស់កម្ពុជា កំពុងស្ថិតក្នុងជ្រោះមរណៈ ខណៈសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសាររបបលោកហ៊ុន សែនបានសម្លាប់ លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ហើយដំណើរការរៀបចំការបោះឆ្នោតក្លែងក្លាយ ឃុំខ្លួនលោកកឹម សុខាមេដឹកនាំគណបក្សសង្គ្រោះជាតិ និងហាមសិទ្ធិធ្វើនយោបាយរបស់មន្រ្តីបក្សនេះចំនួន១១៨ នាក់ មិនឲ្យធ្វើនយោបាយថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស