33 C
Phnom Penh

41733

Latest

ពលរដ្ឋ​ជាយក្រុង​ភ្នំពេញ​មួយ​ចំនួន​រង​របួស​ពេល​ឃាត់​គ្រឿងចក្រ​កាយ​ដី​ពួកគេ​ធ្វើ​ប្រឡាយ​ទឹក​បន្ទាប់​ពី​បឹង​តាមោក​ត្រូវ​បាន​លុប​ជិត​អស់

សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​សំរោង​ខាងត្បូង បាន​រង​របួស​ពី​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​អាជ្ញាធរ​ជាច្រើន​នាក់ និង​សមាជិក​សហគមន៍​មួយ​ចំនួន ខណៈ​ពួកគេ​ចុះ​ទៅ​ហាមឃាត់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ឲ្យ​បញ្ឈប់​សកម្មភាព​កាយ​ដី​របស់​ពួកគេ​ដើម្បី​ធ្វើ​ប្រឡាយ​ទឹក។ គេហទំព័រ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​បង្ហោះ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ កន្លង​មក​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ មាន​ផ្ទុះ​ហេតុការណ៍​ប្រវាយប្រតប់​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ និង​សហគមន៍​សំរោង​ខាងត្បូង ដែល​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​សន្លប់​បាត់​ស្មារតី និង​ការ​ស្រែក​យំ​របស់​ពលរដ្ឋ​ផ្សេង​ទៀត ដើម្បី​ទាមទារ​រក​អ្នក​ទទួល​ខុសត្រូវ​លើ​ទង្វើ​នេះ។ ប្រភព​ដដែល​បាន​សរសេរ​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​ពេលនេះ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​តាមោក គឺ​កើត​ឡើង​នៅ​ពេល​ដែល​គ្រឿងចក្រ​ឈូស​ឆាយ​ចំនួន ៣​គ្រឿង ជាមួយ​នឹង​សន្តិសុខ​ចំនួន ១០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឈូស​ឆាយ​ដី​ដែល​កាន់កាប់​ដោយ​សមាជិក​សហគមន៍។ សមាជិក​សហគមន៍​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា និង​ព្យាយាម​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ។ ប្រភព​ខាងលើ​អះអាង​ថា ការ​ឈូស​ឆាយ​ដោយ​មាន​វត្តមាន​កង​កម្លាំង​នគរបាល​ចំនួន​ប្រហែល​ជាង ២០០​នាក់...