31 C
Phnom Penh

លោកហ៊ុន សែនបានបញ្ជាឲ្យប្រមុខរដ្ឋស្តីទីតែងតាំងទីប្រឹក្សាចំនួន៨៤រូបបន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបានបញ្ជាឲ្យប្រមុខរដ្ឋស្តីទីតែងតាំងទីប្រឹក្សាចំនួន៨៤រូបបន្ថែមទៀត លោកហ៊ុន សែនបានបញ្ជាឲ្យលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីតែងតាំងទីប្រឹក្សាចំនួន៨៤រូបបន្ថែមទៀតដល់ទីស្តីការគណៈរដ្ឋមន្រ្តី។

ក្រុមអ្នកឃ្លាំមើលនិយាយថា លោកហ៊ុន សែន កំពុង ចាយ វាយ ថវិកា ជាតិខ្ជះខ្ជាយតាមរយៈការតែងតាំងទីប្រឹក្សាដែលមិនចាំបាច់ទាំងនេះ។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃ ៥ ខែតុលាឆ្នាំ២០១៨ លោកសាយ ឈុំ បាន តែងតាំងផ្ដល់ឋានៈដល់ទីប្រឹក្សា និងជំនួយការអមទីស្ដីការគណៈរដ្ឋ មន្ដ្រីចំនួន៨៤ នាក់ ដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។

កាលពីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៨ លោកសាយ ឈុំ ក៏បានតែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន២០៧នាក់ ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

លើលពីនេះទៅទៀត កាលពីខែកញ្ញាកន្លងទៅ របបលោកហ៊ុន សែនក៏បានតែងតាំងមន្ត្រីដល់ទៅជិត៣០០នាក់ ជាទីប្រឹក្សាផ្ទាល់ជាជំនួយការ ជាលេខា និងសមាជិកក្នុងក្រុមពិធីការក្នុងខុទ្ទកាល័យរបស់លោកហ៊ុន សែនថែមទៀត។

ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថា ទីប្រឹក្សានិងជំនួយការដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកហ៊ុន សែនគ្មានប្រយោជន៍អ្វីសម្រាប់ជាតិនោះឡើយ ហើយការធ្វើបែបនេះគឺដើម្បីឱ្យពួកគេនៅតែគាំទ្ររបបលោកហ៊ុន សែនបន្តទៅទៀត។

ម្យ៉ាងទៀតក្រុមទីប្រឹក្សា ឬជំនួយការថ្នាក់ដឹកនាំទាំងនោះយកងារទាំងនេះធ្វើជាយ័ន្តសក្តិសិទ្ធិដើម្បីរកស៊ីដី រកស៊ីព្រៃ និងដើម្បីគាបសង្កត់ពលរដ្ឋទន់ខ្សោយប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស