29 C
Phnom Penh

លោកគឹម សុខនិងកូនស្រីបានធ្វើដំណើរទៅប្រទេសហ្វាំឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកគឹម សុខនិងកូនស្រីបានធ្វើដំណើរទៅប្រទេសហ្វាំឡង់ អ្នកឃ្លាំមើលសង្គមនិងជាអ្នកទោសនយោបាយលោកគឹម សុខដែលសមត្ថកិច្ចទីក្រុងភ្នំពេញតាមចាប់ខ្លួននោះបានទៅដល់ប្រទេសហ្វាំឡង់ លោកគឹម សុខដែលជាអ្នកឃ្លាំមើលសង្គម និងជាអតីតអ្នក នយោយបាយ និងកូនស្រីរបស់លោកអាយុ៦ឆ្នាំអាចនឹង ទៅដល់ប្រទេសហ្វាំងឡង់ហើយ ក្រោយពីលោកធ្វើចាកចេញប្រទេសថៃកាលពីយប់ថ្ងៃទី១១ ខែតុលា បន្ទាប់ពីលោកបានទទួលសិទ្ធិជ្រកកោនខាងផ្នែកនយោបាយពីអង្គការ UNHCR។

លោកគឹម សុខត្រូវបង្ខំចិត្តនិរទ្ទេសខ្លួនជាមួយកូនស្រីរបស់លោកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ មួយថ្ងៃក្រោយលោកហ៊ុន សែនគម្រាមខ្លាំងៗ ថា នឹងប្ដឹងលោកដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង៨០០លានរៀល ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ មកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។

លោកគឹម សុខដែលជាអ្នកវិភាគឥតសំចៃមាត់រូបនេះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ខែសីហា ក្រោយជាប់ពន្ធនាគាររយៈពេល១៨ខែពីបទចោទថា គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិតកែម ឡី។

រហូតមកទល់ពេលនេះ លោកគឹម សុខានៅជាប់បណ្តឹងរបស់លោកហ៊ុន សែនមួយករណីទៀត គឺបទចោទរបបលោកហ៊ុន សែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។

ក្រុមអ្នកច្បាប់និយាយថា ការចោទប្រកាន់មកលើលោកគឹម សុខ ធ្វើឡើងដោយអយុត្តិធម៌៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស