26 C
Phnom Penh

មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា ៥ឆ្នាំទៀតវិស័យអចលនទ្រព្យនៅកម្ពុជានឹងធ្លាក់ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា ៥ឆ្នាំទៀតវិស័យអចលនទ្រព្យនៅកម្ពុជានឹងធ្លាក់ចុះ មូលនិធិរូបិយវត្ថុអន្តរជាតិបានប្រមើមើលថា វិស័យអចលនទ្រព្យរបស់ កម្ពុជានឹងធ្លាក់ចុះក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀតនេះ។

យោងតាមរបាយការណ៍ស្តីពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ខែតុលា បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់ចុះមកនៅត្រឹមប្រហែល៦% ដោយសារភាពទន់ខ្សោយនៃកំណើនផលិតកម្ម និងវិស័យអចលនទ្រព្យ។

មូលនិធិនេះ បានព្យាករណ៍ថា ការរីកចម្រើនវិស័យអចលនទ្រព្យរបស់កម្ពុជា នឹងធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលជាការវិភាគមួយផ្ទុយពីការព្យាករណ៍របស់អ្នកវិនិយោគខាងផ្នែកសេដ្ឋកិច្ចទាំងឡាយ។

របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល៦ខែឆ្នាំ២០១៨ មានតម្លៃប៉ាន់ស្មាន២,១៥ពាន់លានដុល្លារ។

ចំណែកលោកចាក់កូ ធើរនិន (Jarkko Turunen) ដែលជាតំណាងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជាធ្លាប់អះអាងថា វិស័យអចលនទ្រព្យ និងសំណង់គឺជាកត្តាជំរុញខ្លាំងដល់កំណើនសេដ្ឋកិច្ច។

លោកបន្តថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់កម្ពុជាបន្តការរីកចម្រើន ហើយមានស្ថិរភាពទៅបាន លុះត្រារបបលោកហ៊ុន សែន កែប្រែស្ថានការណ៍នយោបាយរបស់ប្រទេសឲ្យមានភាពប្រក្រតីឡើងវិញដើម្បីចៀសវាងការដាក់ទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស