28 C
Phnom Penh

អង្ករប្រណិតរបស់ខ្មែរត្រូវបានផ្តល់ចំណាត់ថា្នក់ជាអង្ករល្អបំផុតលើលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្ករប្រណិតរបស់ខ្មែរត្រូវបានផ្តល់ចំណាត់ថា្នក់ជាអង្ករល្អបំផុតលើលោក អង្ករប្រណិតរបស់កម្ពុជាគឺអង្ករផ្កាម្លិះ ត្រូវបានសន្នីសីទអង្ករពិភពលោកចាត់ថ្នាក់ជាអង្ករល្អជាងគេបំផុតក្នុងឆ្នាំ២០១៨នេះ។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលោកមូល សារិទ្ធីបានប្រាប់សារព័ត៌មានក្នុងស្រុកថា អង្កររបស់កម្ពុជាត្រូវបានសន្នីសីទអង្ករពិភពលោកThe Rice Traderជ្រើសរើសជាអង្ករល្អដាច់គេ ហើយបានទទួលចំណាត់ថ្នាក់លេខ១ក្នុងចំណោមអង្ករមកពីប្រទេសចំនួន ១០ ដែលចូលរួមប្រកួតប្រជែងនៅប្រទេសវៀតណាម ជាលើកទី១០។

ប្រទេសដែលចូលរួមប្រកួតប្រជែងនោះមាន កម្ពុជា ថៃ ប៉ាគីស្ថាន វៀតណាម និងប្រទេសជាច្រើនទៀតដែលបានចូលរួមហ្នឹងគឺមានជាង១០ប្រទេសសម្រាប់អង្ករចំនួន៣៦ប្រភេទ។

អង្កររបស់កម្ពុជាមានច្រើនប្រភេទដូចជាអង្ករផ្ការំដួល ផ្កាម្លិះ ផ្ការមៀត រំដេង សូម៉ាលី និងអង្ករជាច្រើនប្រភេទទៀត។

សន្នីសីទអង្ករពិភពលោកThe Rice Trader ឲ្យដឹងថា អង្ករកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ចំនួន៣ឆ្នាំជាប់គ្នាមកហើយ នៅឆ្នាំ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៧ចំណាត់អង្ករល្អបំផុតនៅលើពិភពលោកបានទៅលើប្រទេសថៃ ហើយនៅឆ្នាំ២០១៨ នេះបានមកលើប្រទេសកម្ពុជាវិញម្តង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស