33 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាស្នើឲ្យវៀតណាមទប់ស្កាត់ការនេសាទ ឆ្លងដែនខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាស្នើឲ្យវៀតណាមទប់ស្កាត់ការនេសាទ ឆ្លងដែនខុសច្បាប់ រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្មរបស់វៀតណាមទប់ស្កាត់ជំងឺឆ្លងរាតត្បាត និងទប់ស្កាត់ការនេសាទឆ្លងដែនខុសច្បាប់ ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។

ការអះអាងរបស់លោកវេង សាខុនធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារទ្វេភាគីជាមួយលោកង្វៀន សួនគឿង រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែតុលា។

ជាងនេះទៅទៀត លោកវេង សាខុន បានស្នើឲ្យភាគីវៀតណាមមានវិធានការតឹងរ៉ឹងបន្ថែមទៀត អំពីការគ្រប់គ្រងអនុផលព្រៃឈើ ដែលឈ្មួញកំពុងរកស៊ីខុសច្បាប់ឆ្លងដែនរវាងប្រទេសទាំងពីរ។

លោកង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃប្រទេសវៀតណាមបញ្ជាក់ថា ភាគីវៀតណាមកំពុងយកចិត្តទុកដាក់ខ្លាំង ហើយជំរុញឲ្យមានការដាំព្រៃឈើឡើងវិញជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន។

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើនិយាយថា បទល្មើសព្រៃឈើ និងបទល្មើសនេសាទឆ្លងដែនរបស់ពលរដ្ឋវៀតណាមក្នុងទឹកដីកម្ពុជា នៅតែ កើតមានឡើងយ៉ាងគគ្រឹកកគ្រេងដដែល។

ពួកគេនិយាយថា សមត្ថកិច្ចនៃប្រទេសទាំងពីរប្រព្រឹត្តិអំពើពុករលួយ ទទួលការសូកប៉ាន់ របស់ក្រុមឈ្មួញ ហើយបើកដៃឲ្យពួកគេបំផ្លាញធនធានធម្មជាតិ និងមច្ឆាជាតិរបស់ប្រទេសយ៉ាងហិនហោច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស