28.4 C
Phnom Penh

សមាគមរោងចក្រកាត់ដេរ៖ ការផ្សព្វផ្សាយអំពីការផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធEBAប៉ះពាល់ដល់អ្នកវិនិយោគទូទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរ៖ ការផ្សព្វផ្សាយអំពីការផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធEBAប៉ះពាល់ដល់អ្នកវិនិយោគទូទៅ មន្ត្រីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បារម្ភថា ការផ្សាយព័ត៌មានបែបស្មានៗ ករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប អាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅ។

លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា គណៈកម្មាធិការសហភាពអឺរ៉ុប នៅមិនទាន់សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនោះទេ។

លោកបន្តថាការសម្រេចនេះនៅមានពេលយូរទៀត អាចរហូតដល់ដើមឆ្នាំក្រោយ។

លោកអះអាងថា ការផ្សព្វផ្សាយទាំងឡាយអំពីគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនេះ ជាការប៉ាន់ស្មានសុទ្ធសាធ ហើយបញ្ហានេះ អាចនាំឲ្យថយចុះនូវទំនុកចិត្តអ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅ។

គណៈកម្មាធិការសហភាពអឺរ៉ុបកាលពីដើមសប្តាហ៍កន្លងទៅ បានប្រាប់របបលោកហ៊ុន សែន ថា សហភាពអឺរ៉ុបកំពុងចាត់វិធានការលុបចោល«ប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA»ចេញពីកម្ពុជាក្នុងរយៈពេល៦ខែទៀត ប្រសិនបើរបបលោកហ៊ុន សែន នៅតែរឹងទទឹងមិនព្រមស្តារស្ថានការណ៍នយោបាយរបស់ប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស