30 C
Phnom Penh

លោកអ៊ុំ សំអានបានទទួលប័ណ្ណសរសើរមួយទៀតពីតំណាងរាស្រ្តអាមេរិកាំងសម្រាប់កិច្ចការលើកស្ទួយប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកអ៊ុំ សំអានបានទទួលប័ណ្ណសរសើរមួយទៀតពីតំណាងរាស្រ្តអាមេរិកាំងសម្រាប់កិច្ចការលើកស្ទួយប្រជាធិបតេយ្យ លោកអ៊ុំ សំអាន ដែលជាតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតអ្នកទោសនយោបាយកាលពីតុលា បានទទួលប័ណ្ណសរសើរមួយទៀតពីលោកDana Rohrabacherតំណាងរាស្ត្រអាមេរិកាំងពីខាងគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋCalifornia។

លោកអ៊ុំ សំអានបានប្រាប់កាសែតThe Cambodia Daily ថា បណ្ណសរសើររបស់លោកDana Rohrabacherដែលបានផ្តល់ឲ្យលោកនេះគឺដើម្បីភាពជាអ្នកដឹកនាំ និងសេចក្តីក្លាហានរបស់លោកក្នុងកិច្ចការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

កាលពីចុងខែកញ្ញាកន្លងទៅ លោកអ៊ុំ សំអាន លោកមាជ សុវណ្ណារ៉ា អតីតអ្នកនយោបាយនិងលោកញ៉យ ចំរើន ជនរងគ្រោះពីអំពើហិង្សារបស់ក្រុមអង្គរក្សលោកហ៊ុន សែនក៏បានទទួលប័ណ្ណសរសើរប្រភេទនេះដែរពីលោកEd Royce ប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការតស៊ូមតិតាមបែបអហិង្សាដើម្បីសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរ។

លោកអ៊ុំ សំអាន អះអាងថា ប័ណ្ណសរសើរទាំងនេះគឺជាការទទួលស្គាល់ចំពោះភាពលះបង់ទាំងឡាយដែលក្រុមរបស់លោកបានតស៊ូដើម្បីបុព្វហេតុនៃសច្ចភាពសង្គមជូនពលរដ្ឋខ្មែរពិតប្រាកដ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស