34 C
Phnom Penh

ពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងប្តឹងទៅសមត្ថកិច្ចកូរ៉េអំពីករណីមន្រ្តីរដ្ឋាភិបាលកម្ពុជាគំរាមសម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងប្តឹងទៅសមត្ថកិច្ចកូរ៉េអំពីករណីមន្រ្តីរដ្ឋាភិបាលកម្ពុជាគំរាមសម្លាប់ សកម្មជនខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍កន្លងទៅនេះបានដាក់ពាក្យប្ដឹងមន្ត្រីនៃរបបលោកហ៊ុន សែន ដែលរៀបចំផែនការជួលក្រុមជនពាលឲ្យធ្វើបាបក្រុមប្រឆាំងនៅក្រៅទេស ដោយប្រើរូបភាពបង្កហិង្សានិងគ្រោះថ្នាក់ចរាចរណ៍។

ពាក្យបណ្តឹងរបស់ពួកគេធ្វើឡើង ក្រោយពីមានការសង្ស័យអំពីសំឡេងលោកហេង សួររបស់អ្នកនាំពាក្យក្រសួងការងាររៀបចំ ផែនការកម្ចាត់ក្រុមប្រឆាំងនៅក្រៅប្រទេស។

សម្លេងដែលគេសង្ស័យថា ជាសម្លេងលោកហេង សួរ នោះនិយាយថា យើងមិនអាចលើកលែងទោសចំពោះពួកអ្នកដែលហ៊ានប្រមាថមេដឹកនាំយើងទេ។

ពិនិត្យមើល…នៅហ្នុងមានស្គាល់បណ្ដាញខាងណា..អើ.ត្រូវចាប់ផ្ដើមធ្វើដូចនៅកូរ៉េអ៊ីចឹងគឺរកពួកជើង កាងមួយ ចំនួន …មើលមុខសញ្ញាណាដែលចាំបាច់យកជើងកាងទៅវ៉ៃ វាទៅហើយជើងកាងត្រឡប់មកវិញយើងចិញ្ចឹម។

ធ្វើម៉េចឲ្យ អាមួយហ្នឹង វា ប្រកាច់ប្រកិននៅទីនោះចុះ។

ពួកអាជើងកាងគេមិនដែលចាប់ ដាក់គុក នៅស្រុកគេទេ គេចាប់តែបន្តិច គេប្រលែងមកឲ្យជាប់ គុក ស្រុក យើង ហើយ ចាំពេលមកដល់ស្រុកយើង ចាំយើងចិញ្ចឹម។

រឿងនេះ មិន អាច លេងសើចបានទេច្រើនដងហើយ …លើកមុនយើងមិននេះទេ ប៉ុន្តែ លើកនេះទៅគឺនៅចំពោះមុខ ហើយគេហ៊ានជាន់បែប នេះ គឺ យើងមិនអាចលើកលែងឲ្យវាបានទេ។

ហើយបងស៊េង ថ្ងៃមុនថា ឲ្យ មុខ សញ្ញា អ្នកដែលជាសកម្មជនពួកវាម៉ោហ្នឹងណា…ឥឡូវ នេះ គឺ យើង ត្រូវធ្វើកិច្ចការនេះបន្តិច។

អានេះម៉ោ ឲ្យ វាគ្រោះ ថ្នាក់ចរាចរណ៍នៅ ស្រុកខ្មែរនឹងទៅ។

ទោះជាយ៉ាងណាក៏ដោយ លោកហេង សួរបានបដិសេធថា សម្លេង នេះមិនមែនជាសម្លេងរបស់លោកនោះឡើយ។

សកម្មជនបក្សសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូងលោកយឹម ស៊ីណនបានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា លោកបានបកប្រែនិងបញ្ជូនខ្លឹមសារព្រមទាំងសំឡេងទាំងនោះ ទៅកាន់ អាជ្ញាធរ កូរ៉េរួចហើយដើម្បីជួយធានាសុវត្ថិភាព។

លោកបន្តថា ចាប់ ពី ពេលនេះនៅពេលអ្នកគាំទ្របក្សប្រឆាំងនិងពលករខ្មែរណា ម្នាក់មាន បញ្ហា អ្វីកើតឡើងគឺអាចបញ្ជាក់បានថា អ្នកបញ្ជា ពីក្រោយ ច្បាស់ ជា បុគ្គល ម្ចាស់សំឡេងនោះហើយ។

ក្រុមសិទ្ធិមនុស្សនិយាយថា ប្រសិនបើសំឡេងនោះជាការណ៍ពិតវាគឺជាការគំរាមកំហែងធ្ងន់ធ្ងរ ដែលផ្ទុយពីច្បាប់កម្ពុជា ដែលអាជ្ញាធរកម្ពុជាត្រូវចាត់វិធានការស៊ើបអង្កេត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស