33 C
Phnom Penh

លោកគឹម សុខ អ្នកវិភាគសង្គមគ្រោងទៅប្រទេសកម្ពុជាវិញក្រោយមេឃស្រឡះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកគឹម សុខ អ្នកវិភាគសង្គមគ្រោងទៅប្រទេសកម្ពុជាវិញក្រោយមេឃស្រឡះ ក្រោយពីបានទៅតាំងទីលំនៅថ្មីក្នុងប្រទេសហ្វាំងឡង់ អ្នកវិភាគនយោបាយសង្គមលោកគឹម សុខអះអាងថា លោកមានគម្រោងត្រឡប់ទៅប្រទេសកម្ពុជាវិញនៅពេលណាមួយសមស្រប។

លោកគឹម សុខបានប្រាប់កាសែតThe Cambodia Dailyថា ចាកចេញពីកម្ពុជា ដោយសារលោកទទួលរងនូវសម្ពាធធ្ងន់ធ្ងរ ពេកមកលើរូបលោកនិងកូនស្រីរបស់លោក។

លោកបន្តថា ដើម្បីមានជីវិតរស់នៅតទៅមុខទៀត លោកត្រូវតែបង្ខំចិត្តរកទីកន្លែងសុវត្ថិភាព ជូនកូនស្រីរបស់លោកជាមុនសិនមុននឹងលោកអាច បន្តការងារជាអ្នកវិភាគសង្គមតទៅទៀត។

លោកគឹម សុខបានបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេសជាមួយកូន ស្រី របស់លោកក្រោយពីលោកបានចេញពីកម្ពុជាទៅកាន់ ប្រទេសថៃ កាលពីថ្ងៃទី៣០ខែសីហាកន្លងទៅ ក្រោយមកលោកហ៊ុន សែនបាន បញ្ជាឲ្យសមត្ថកិច្ចតាមចាប់លោកដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង២០ម៉ឺនដុល្លារមកឲ្យគណបក្សប្រជាជនកម្ពុជាទេ នោះ។

អ្នកវិភាគឥតសំចៃមាត់រូបនេះត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព កាលពីថ្ងៃទី១៧ខែ សីហា ក្រោយជាប់ពន្ធនាគាររយៈពេល ១៨ខែពីបទចោទថា គណបក្សប្រជាជនកម្ពុជាជា អ្នក នៅពីក្រោយ នៃ ឃាតកម្មបាញ់សម្លាប់បណ្ឌិតកែម ឡី។

រហូតមកទល់ពេលនេះ លោកគឹម សុខនៅជាប់បណ្តឹងរបស់លោកហ៊ុន សែនមួយករណីទៀតគឺបទចោទថា របបលោកហ៊ុន សែនជា អ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្សតែរកឃាតកមិនឃើញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស