Latest
ក្រសួងការបរទេសកម្ពុជាចោទថាអាមេរិកកំពុងធ្វើឱ្យមានស្តង់ដារពីរស្ដីពីស្ថានភាពសិទ្ធិមនុស្ស
ក្រសួងការបរទេសកម្ពុជា ចោទថា សហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ កំពុងធ្វើឱ្យមានស្តង់ដារពីរជុំវិញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងដែរ ខណៈអាមេរិកខ្លួនឯងពុំបានចេញផ្សាយនូវរបាយការណ៍ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួននោះឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា អាមេរិកជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាង ២០០ឆ្នាំមកហើយ ប៉ុន្តែនៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធជារៀងរាល់ថ្ងៃ ដូចជា៖
ការរើសអើងជាតិសាសន៍
ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍
ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល
ការរំលោភបំពានក្នុងពន្ធនាគារ
អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត
ការកាត់ទោសប្រហារជីវិត
និងការរឹតត្បិតសិទ្ធិរំលូតកូន ជាដើម។
ក្រសួងការបរទេសកម្ពុជាលើកឡើងថា សហរដ្ឋអាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញនូវសកម្មភាពដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះឱ្យមានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងការអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់...