29 C
Phnom Penh

ពលរដ្ឋសហគមន៍ព្រែកខ្សាច់ដាក់ញត្តិទៅអាជ្ញាធរខេត្តកោះកុងឱ្យដោះលែងតំណាងរបស់ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋសហគមន៍ព្រែកខ្សាច់ដាក់ញត្តិទៅអាជ្ញាធរខេត្តកោះកុងឱ្យដោះលែងតំណាងរបស់ពួកគាត់ ពលរដ្ឋសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុង កាលពីថ្ងៃអង្គារ ទី១៦ខែតុលាបាននាំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុងទាមទារឲ្យអាជ្ញាធរអន្តរាគមន៍ឱ្យមានការដោះលែងតំណាងរបស់ពួកគេមួយរូប ដែលកំពុងជាប់ឃុំក្នុងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោកលីយ៉ុងផាត់។

ក្រុមប្រជាពលរដ្ឋនិយាយថា ទំនាស់ដីធ្លីត្រូវបានដោះស្រាយបញ្ចប់រួច ហើយ ដូច្នេះអាជ្ញាធរក៏ត្រូវដោះលែងតំណាងរបស់ពួកគាត់ឱ្យមានសេរីភាពវិញដែរ។

លោកហេង សុខ ដែលជាតំណាងរបស់ពលរដ្ឋសហគមន៍ព្រែកខ្សាច់ក្នុងខេត្តកោះកុងចំនួន២២គ្រួសារ ត្រូវបានតុលាការខេត្តនេះកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ៦ខែ និងរងការពិន័យជាប្រាក់ចំនួន២លានរៀលពីបទប្រព្រឹត្តអំពើហិង្សា។

លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែកុម្ភៈកន្លងទៅ បន្ទាប់ពីលោកបានបោះបង្គោលកំណត់ព្រំដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនលី យ៉ុងផាត់។

លោកត្រូវបានតំណាងក្រុមហ៊ុនប្តឹងទៅតុលាការពីបទហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យដោយសុចរិត ហើយត្រូវជាប់ឃុំខ្លួនអស់រយៈពេល៦ខែមុននឹងត្រូវបាន ផ្តន្ទាទោស។

ក្រុមមន្ត្រីសិទ្ធិមនុស្សយល់ថា អាជ្ញាធរគួរតែដោះលែងតំណាងពលរដ្ឋរូបនោះឲ្យមានសេរីភាពឡើងវិញ ដោយសារវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់បានដោះស្រាយបញ្ចប់រួចទៅហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស