32 C
Phnom Penh

លោកសម រង្ស៊ីនឹងចូលរួមកិច្ចប្រជុំរបស់សហភាពអន្ដរសភា IPU នៅថ្ងៃទី១៨ ខែតុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ីនឹងចូលរួមកិច្ចប្រជុំរបស់សហភាពអន្ដរសភា IPU នៅថ្ងៃទី១៨ ខែតុលា លោកសម រង្ស៊ីនឹងចូលរួមកិច្ចប្រជុំសហភាពអន្ដរសភាIPU តាមការអញ្ជើញរបស់ស្ថាប័នសភាមួយនេះដើម្បីរៀបរាប់អំពីវិបត្តិ នយោបាយនៅកម្ពុជា។

រហូតមកទល់ពេលនេះលោកសមរង្ស៊ីកំពុងស្នាក់នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីរង់ចាំចូលរួមកិច្ចប្រជុំនេះ។

លោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកជួបមេដឹកនាំ អន្ដរសភាIPUដើម្បីបង្ហាញពីស្ថានការណ៍ប្រទេសកម្ពុជា និងប្រាប់អន្ដរសភាថា រដ្ឋអំណាចនៃរបបក្រុងភ្នំពេញ បានរំលោភសិទ្ធិរបស់តំណាងរាស្ត្រនៅកម្ពុជា។

លោកបន្តថាលោកនឹងប្រាប់ដល់អន្តរជាតិថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃជារដ្ឋាភិបាលខុសច្បាប់ដែលកំពុងគ្រប់គ្រងដោយរដ្ឋសភាក្លែងក្លាយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់រដ្ឋសភានៃរបបលោកហ៊ុន សែនចាត់ទុកការអញ្ជើញរបស់សហភាពអន្តរសភាចំពោះ លោកសម រង្ស៊ី គឺជាការរំលោភអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។

មហាសន្និបាតសហភាពអន្ដរសភា(IPU)លើកទី១៣៩នឹងប្រព្រឹត្តទៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២០ខែតុលា ដែលនឹងមានការចូលរួមពីតំណាងរដ្ឋសភាជាង១០០ប្រទេសក្នុងពិភពលោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស