34 C
Phnom Penh

កូនប្រុសច្បងរបស់លោកហ៊ុន សែនព្រមានក្រុមប្រឆាំងកុំឲ្យហ៊ាន នាំគ្នាបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុសច្បងរបស់លោកហ៊ុន សែនព្រមានក្រុមប្រឆាំងកុំឲ្យហ៊ាន នាំគ្នាបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា កូនប្រុសច្បងរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណែត កាលពីថ្ងៃអាទិត្យបានព្រមានថា កម្ពុជានឹងមិនឱនក្បាលចំពោះការដាក់សម្ពាធពីសំណាក់អន្តរជាតិនោះឡើយ។

ជាងនេះទៅទៀតលោកហ៊ុន ម៉ាណែតបានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួនថា បានចូលដៃជាមួយក្រុមបក្សប្រឆាំងដែលមានសញ្ជាតិពីរដើម្បីដាក់សម្ពាធដល់កម្ពុជា។

ការអះអាងរបស់លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទធ្វើឡើងនៅក្នុងពិធីសម្ពោធសាលាអន្តរជាតិអាល់ហាម៉ាននៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្ទាប់ពីសហភាពអឺរ៉ុប (EU)បានជូនដំណឹងដល់កម្ពុជាកាលពីថ្ងៃទី៥ ខែតុលាថា ខ្លួនកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ រាល់ទំនិញគ្រប់មុខលើកលែងតែអាវុធ ឬ EBAចេញពីកម្ពុជា ដោយសាររបបលោកហ៊ុន សែនមិនព្រមកែលម្អបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបន្តថា ក្រុមបក្សប្រឆាំងខ្លះដែលនិរទេសខ្លួនឯងទៅក្រៅប្រទេសបានបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឱ្យដាក់ទណ្ឌកម្មដល់កម្ពុជា ដោយយកលេសអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ការបោះជំហានដាក់សម្ពាធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុបគឺដោយសារតែ របបលោកហ៊ុន សែនមិនបានគោរពតាមកតិការសញ្ញានិងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជាប្រទេសហត្ថលេខី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស