33 C
Phnom Penh

ពលរដ្ឋខ្មែរនៅប្រទេសន័រវេស៍ ជំរុញឲ្យនាយករដ្ឋមន្រ្តីនិយាយអំពីវិបត្តិនយោបាយនៅកម្ពុជាជាមួយលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅប្រទេសន័រវេស៍ ជំរុញឲ្យនាយករដ្ឋមន្រ្តីប្រទេសនេះនិយាយអំពីវិបត្តិនយោបាយនៅកម្ពុជាជាមួយលោកហ៊ុន សែន ពលរដ្ឋខ្មែរមួយក្រុមក្នុងប្រទេសន័រវេស៍(Norway) កាលពីថ្ងៃទី១៧ ខែតុលាបានស្នើទៅនាយករដ្ឋមន្រ្តីនៃប្រទេសនេះដាក់សម្ពាធដល់លោកហ៊ុន សែនឲ្យការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ នៅពេលលោកជួបជាមួយលោកហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

លិខិតរបស់លោកម៉ែន ណាត លោកឆាំ ឆានី លោកវិរះ យេន លោកអៀ ចាន់ណា និងលោកចៅ ទុយ និងពលរដ្ឋខ្មែរមួយចំនួនទៀតក្នុងប្រទេសន័រវេស៍ទៅកាន់លោកស្រីអាណា ស៊ុលប៊ឺក(Erna Solberg) នាយករដ្ឋមន្រ្តីប្រទេសន័រវេស៍បានសរសេរថា ពួកគេចង់ឃើញរដ្ឋាភិបាលនៃប្រទេសលោកសេរីមួយនេះ លើកយកករណីវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាទៅជជែកជាមួយលោកហ៊ុន សែននៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី១៨ និង១៩ ខែតុលា ខាងមុខនេះ។

ពលរដ្ឋខ្មែរក្នុងប្រទេសន័រវេស៍(Norway) ក៏បានសើ្នឲ្យរដ្ឋាភិបាលប្រទេសនេះអន្តរាគមន៍ឲ្យមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិកាទាំងអស់ឲ្យមានសេរីភាព ស្តារនីតិសម្បទាគណបក្សសង្គ្រោះជាតិ ហើយអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។

ជាងនេះទៅទៀត ពួកគេក៏បានទាមទារឲ្យរបបលោកហ៊ុន សែន អនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល និងសហជីពឯករាជ្យ បានបំពេញតួនាទី និងមុខងារដោយគ្មានការភ័យខ្លាច និងគ្មានការបំភិតបំភ័យ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស