32 C
Phnom Penh

ក្រុមមេដឹកនាំខ្មែរបានទៅដល់ប្រទេសប៊ែលហ្ស៊ិកដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេដឹកនាំខ្មែរបានទៅដល់ប្រទេសប៊ែលហ្ស៊ិកដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១២ លោកហ៊ុន សែនបានទៅដល់ ទីក្រុងប្រ៊ុចសែល(Brussels)ប្រទេសប៊ែលហ្សិក(Belgium)ហើយកាលពីថ្ងៃទី១៧ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២រយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៨ និង១៩ ខែតុលា។

លោកហ៊ុន សែនបានសរសេរនៅក្នុងគណនីហ្វេសប៊ុកថា លោកត្រូវបានរដ្ឋាភិបាលប៊ែលហ្សិក និងពលរដ្ឋខ្មែរនៅសហគមន៍អ៊ឺរ៉ុប ស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុត។

លោកអះអាងថា វត្តមានរបស់អ្នកទាំងនោះជាមោទនភាពលើឆាកអន្ដរជាតិ និងអះអាងថា ការដឹកនាំរបស់លោកកំពុងដើរលើផ្លូវត្រូវ ដែលកំពុងធ្វើឲ្យ កម្ពុជាមានសុខសន្ដិភាព និងរីកចម្រើន។

ការិយាល័យអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងភ្នំពេញបានប្រកាស ថា លោកហ៊ុន សែននឹងឡើងថ្លែងបទអន្ដរាគមន៍ផ្ដោតលើប្រធានបទ របៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងកិច្ចប្រជុំនោះ។

ក្រុមអ្នកវិភាគនិយាយថា កិច្ចប្រជុំអាស៊ីអ៊ឺរ៉ុបលើកទី១២នេះ នឹងមានប្រទេសជាច្រើនលើកឡើងអំពីវិបត្តិនៅកម្ពុជា និងការបោះពួយរបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជាលើផលិតផលគ្រប់ប្រភេទលើកលែងតែអាវុធ។

ជាងនេះទៅទៀត វត្តមានរបស់លោកហ៊ុន សែន ទៅកាន់កិច្ចប្រជុំអាស៊ី-អឺរ៉ុប កំពុងប្រឈមទៅនឹងការតវ៉ាជាខ្លាំងរបស់ពលរដ្ឋខ្មែរក្នុងតំបន់អឺរ៉ុបដើម្បីទាមទារឲ្យសហគមន៍អន្ដរជាតិបន្កើនការដាក់ទណ្ឌកម្ម ដល់របបរបស់លោកហ៊ុន សែន ដែលកំពុងស្លាប់លទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស