33 C
Phnom Penh

ប្រធានសហភាពអន្តរសភាបញ្ជាក់ថា គ្មានការអបអរសាទរដល់របបថ្មីរបស់លោកហ៊ុន សែននោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសហភាពអន្តរសភាបញ្ជាក់ថា គ្មានការអបអរសាទរដល់របបថ្មីរបស់លោកហ៊ុន សែននោះឡើយ ប្រធានសហភាពអន្តរសភាអ្នកស្រីGabriela Cuevas Barron កាលពីថ្ងៃទី១៧ខែតុលាបានបញ្ជាក់ថា សហភាពអន្តរសភាមិនបានសម្តែងការគាំទ្រដល់របបដឹកនាំថ្មីរបស់លោកហ៊ុន សែននោះឡើយ។

អ្នកស្រីបានបញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គមទ្វីតធឺរបស់អ្នកស្រីថា អ្នកស្រីបានស្នើទៅតំណាងរាស្រ្តរបស់បក្សកាន់អំណាចនៅកម្ពុជាគឺលោកឈាង វុន និងអ្នកស្រីឃួន សុដារីដើម្បីអនុញ្ញាតឲ្យបេសកជនពិសេសរបស់សហភាពអន្តរសភាចូលជួបជាមួយរដ្ឋាភិបាលកម្ពុជា ក្រុមមន្រ្តីបក្សប្រឆាំងនិងអ្នកទោសនយោបាយមួយចំនួន។

ប៉ុន្តែអ្នកស្រីឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាក្នុងរបបលោកហ៊ុន សែន បានប្រាប់ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែនថា ប្រធានសហភាពអន្តរសភាអ្នកស្រី Gabriela បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានជាពិសេសលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជាដែលដំណើរការឡើងតាមលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ប៉ុន្តែប្រធានសហភាពអន្តរសភាអ្នកស្រី Gabrielaបានសរសេរនៅក្នុងបណ្តាញសង្គមទ្វីតធឺរបស់អ្នកស្រីថា អ្នកស្រីមិនបានសម្តែងការអបអរសាទរ ឬគាំទ្រណាមួយដល់របបថ្មីរបស់លោកហ៊ុន សែននោះឡើយ។

តែផ្ទុយទៅវិញ អ្នកស្រីបានសាកសួរជាច្រើនដល់ក្រុមតំណាងរាស្រ្តរបស់បក្សកាន់អំណាចនៅកម្ពុជាអំពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញដំណើរការប្រជាធិបតេយ្យដែលសហភាពអន្តរសភាបានកត់ត្រាទុកទាំងអស់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស