29.3 C
Phnom Penh

លោកហ៊ុន ម៉ាណែតមិនទទួលស្គាល់សំឡេងបែកធ្លាយអំពីគំរោងទប់ទល់ជាមួយអន្តរជាតិក្រោយរំលាយបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន ម៉ាណែតមិនទទួលស្គាល់សំឡេងបែកធ្លាយអំពីគំរោងទប់ទល់ជាមួយអន្តរជាតិក្រោយរំលាយបក្សប្រឆាំង លោកហ៊ុន ម៉ា ណែត ដែលជាកូនប្រុសច្បងរបស់លោកហ៊ុន សែន និង ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៨ខែតុលា បានបដិសេធសារសំឡេងដែលសង្ស័យថា ជាសំឡេងរបស់លោកហើយដែលបានបែកធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុកអំពីផែនការយុទ្ធសាស្រ្ត និងនយោបាយ ដើម្បីទប់ទល់ការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិ និងផែនការកម្ទេចបក្សប្រឆាំង។

លោកហ៊ុន ម៉ាណែតសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ក្រោយពីមានការប្រតិដ្ឋរឿងមិនពិតមួយដើម្បីបំផ្លាញកិត្តិយសលោកមិនបានប៉ុន្មានថ្ងៃផង ក៏ក្រុមមនុស្សដដែលបានប្រតិដ្ឋរឿងថ្មីមួយទៀតយកមកវ៉ៃប្រហារលោកសារជាថ្មីទៀត។

លោកបន្តទៀតថា ប្រសិនបើគេចង់ក្លែងជាសំឡេងរបស់លោកគួរទៅរកមនុស្សដែលមានសំឡេងស្រដៀងនឹងលោកហើយរៀននិយាយឲ្យប្រហាក់ប្រហែលនឹងលោកទៅ ក្រែងបានសមជាងនេះបន្តិច។

សារសំឡេងដែលបែកធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុកដែលគេសង្ស័យថា ជាសំឡេងរបស់លោកហ៊ុន ណែតនោះបានបង្ហាញអំពីការបញ្ជាទៅក្រុមការងាររបស់ខ្លួនអំពីផែនការនិងយុទ្ធសាស្រ្តក្នុងការរំលាយគណបក្សប្រឆាំង និងផែនការបង្វែស្ថានការណ៍ ប្រសិនបើមានប្រតិកម្មពីសហគមន៍អន្តរជាតិគឺត្រូវរកវិធីកម្ទេចសារនោះចោលតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស