33 C
Phnom Penh

អ្នកឃ្លាំមើលបរិស្ថានដាក់ពាក្យបណ្តឹងទៅប្រទេសសិង្ហបូរីអំពីការនាំមាសទម្ងន់ជាង៣រយតោនមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលបរិស្ថានដាក់ពាក្យបណ្តឹងទៅប្រទេសសិង្ហបូរីអំពីភាពមិនប្រក្រតីក្នុងការនាំចូលមាសទម្ងន់ជាង៣រយតោនមកកម្ពុជា ស្ថាបនិកអង្គការមាតាធម្មជាតិលោកAlejandro Gonzalez Davidson កាលពីថ្ងៃទី១៧ ខែតុលា បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចប្រទេសសិង្ហបុរីអំពីភាពមិនប្រក្រតីដែលអាចពាក់ព័ន្ធនឹងអំពើពុករលួយនៃការនាំមាសសុទ្ធដែលមានតម្លៃ១ម៉ឺន៥ពាន់លានដុល្លារពីសិង្ហបុរីទៅកម្ពុជា។

សកម្មជនការពារបរិស្ថានរូបនេះបានស្នើឲ្យអាជ្ញាធរសិង្ហបុរីបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះភាពមិនប្រក្រតីមួយនេះ ដោយលោកសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរតាមរយៈការប្រើប្រទេសកម្ពុជាជាឈ្នាន់ឬជាប្រទេសឆ្លងកាត់។

ពាក្យបណ្ដឹងរបស់លោកអាឡិច ធ្វើឡើងបន្ទាប់ពីលោកទុកពេលឲ្យរបបលោកហ៊ុន សែនបកស្រាយបំភ្លឺចំពោះករណីភាពមិនប្រក្រតីនៃការនាំចូលមាសសុទ្ធនេះពីប្រទេសសិង្ហបូរីនេះ។

លោកបន្តថា ប្រសិនបើកម្ពុជាមិនព្រមបកស្រាយអំពីភាពមិនប្រក្រតីទាំងនេះ ទេ នោះកម្ពុជានឹងមានកេរ្តិ៍ឈ្មោះ អាក្រក់ក្នុងនាមជាឋានសួគ៌នៃអំពើលាងលុយកខ្វក់អំពើពុករលួយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុដទៃទៀត។

អង្គការមាតាធម្មជាតិរកឃើញថា កម្ពុជាបាននាំចូលមាសសុទ្ធពីប្រទេសសិង្ហបុរីទម្ងន់៣៧០តោន ដែលមានតម្លៃជាប្រាក់ ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៧ ប៉ុន្តែតួលេខនាំចូលមាសនេះមិនត្រូវបានរបបលោកហ៊ុន សែនកត់ត្រាប្រកបដោយតម្លាភាពនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស