33 C
Phnom Penh

សហភាពអឺរ៉ុបចង់ផ្តល់ EBAដល់វៀតណាមវិញម្តងខណៈខ្លួនកំពុងដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបគ្រោងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើផលិតគ្រប់ប្រភេទ លើកលែងតែអាវុធ EBA ដល់ប្រទេសវៀណាម ខណៈសហភាពអឺរ៉ុប ចង់ដកប្រព័ន្ធអនុគ្រោះពន្ធប្រភេទនេះចេញពីកម្ពុជា។

គណៈកម្មាធិការសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ នឹងសម្រេចលុបបំបាត់ពន្ធលើទំនិញគ្រប់ប្រភេទប្រមាណ៩៩% ដែលនាំចេញពីប្រទេសវៀតណាមចូលសហគមន៍អឺរ៉ុប។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកសេដ្ឋកិច្ច និយាយថា ប្រសិនបើវៀតណាមទទួលបាន EBAពីសហគមន៍អឺរ៉ុបមែន នោះវៀតណាមនឹងកាន់តែចំណេញកប់ក្តោងលើផលិតផលក្នុងស្រុករបស់ខ្លួនដែលនាំចេញទៅលក់នៅក្រៅប្រទេស ហើយសេដ្ឋកិច្ចវៀតណាមនឹងរីកលូតលាស់ កាន់តែខ្លាំង ខណៈសេដ្ឋកិច្ចរបស់កម្ពុជាអាចជួបគ្រោះមហន្តរាយ ដោយសារកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍អឺរ៉ុបឲ្យដឹងថា គណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបចង់ឱ្យកិច្ចព្រមព្រៀងនេះអនុវត្តឲ្យបានឆាប់ៗ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សនិយាយថា របបលោកហ៊ុន សែននៅសល់ពេលដែលអាចបញ្ឈប់ការបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះបាន នៅពេលដែលរបបក្រុងភ្នំពេញដោះស្រាយបញ្ហានយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយដោះលែងរាល់អ្នកទោសនយោយបាយទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស