28.4 C
Phnom Penh

សមាគមន៍រោងចក្រកាត់ដេរអង្វរឲ្យអឺរ៉ុបពិចារណាឲ្យបានហ្មត់ចត់មុននឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជាអង្វរឲ្យអឺរ៉ុបពិចារណាឲ្យបានហ្មត់ចត់មុននឹងសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា GMAC បានអង្វរជាថ្មីម្តងទៀត ដល់សហគមន៍អឺរ៉ុបធ្វើយ៉ាងណាកុំដកប្រព័ន្ធអនុគ្រោះពន្ធ ឬ EBAចេញពីកម្ពុជា។

ក្រុមនេះនិយាយថា វិធានការចុងក្រោយរបស់អឺរ៉ុបនឹងអាចប៉ះទង្គិចដល់វិស័យឯកជន វិនិយោគិន កម្មករនិយោជិត និងអ្នកបញ្ជាទិញ។

លិខិតរបស់លោកKen Looអគ្គលេខាធិការ GMACចុះ ថ្ងៃទី២០ ខែតុលា ហើយដែលកាសែត The Cambodia Daily ទើបទទួលបានកាលថ្ងៃទី២២ខែតុលាបានស្នើយ៉ាងទន់ភ្លន់ឲ្យឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រីCecilia Malmstrom ពិចារណាឲ្យបានហ្មត់ចត់ មុននឹងធ្វើសេចក្ដីសម្រេចចិត្តអំពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះចេញពីកម្ពុជា។

លោកបន្តថា សមាគមរោងចក្រកាត់ដេរត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវការណ៍ពិតបន្ថែមទៀតដល់សហភាពអឺរ៉ុប ក្នុងអំឡុងពេលដំណើរការតាមដាននេះ។

លិខិតដដែលសង្កត់ធ្ងន់ៗថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្ន ឬការសម្រេចដាក់ទណ្ឌកម្មរយៈពេលខ្លីណាមួយជាឯកតោភាគីរបស់សហភាពអឺរ៉ុបមកលើកម្ពុជា នឹងបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានរយៈពេលយូរអង្វែង ដល់ជីវភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគាត់។

ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនធ្លាប់ប្រកាសក្តែងៗថា លោកនឹងមិនឱនក្បាលយកអធិបតេយ្យភាព និងសន្តិភាពរបស់ជាតិ ទៅដូរជាមួយលុយជំនួយបរទេសនោះឡើយ ហើយថា របបរបស់លោកក៏មិនខ្វល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរ។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកសេដ្ឋកិច្ចនិយាយថា ប្រសិន EBA ត្រូវបានសហគន៍អឺរ៉ុបដក ហើយប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ត្រូវបានដក ឬព្យួរមែន នោះសេដ្ឋកិច្ចរបស់កម្ពុជានឹងជួបហានិភ័យជា ខ្លាំង ហើយសន្តិភាពនៅកម្ពុជានឹងអាចជួបភាពជ្រួលច្របល់មិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស