26 C
Phnom Penh

លោកហ៊ុន សែនសន្យាថា នឹងបកស្រាយអំពីកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនសន្យាថា នឹងបកស្រាយអំពីកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងប៉ារីស លោកហ៊ុន សែនធ្លាប់អះអាងថា លោកនឹងបកស្រាយពី អត្ថន័យ និង ការអនុវត្តកិច្ចព្រមព្រៀង២៣តុលា ចំពេលលោកចូលរួមសន្និបាតអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៃវេទិកាពិភពលោកឆ្នាំ២០១៨នៅក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានអាយុ២៧ឆ្នាំហើយ រហូតមកទល់ឆ្នាំ២០១៨នេះ។

កិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ក្នុងទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល រវាងក្រុមប្រដាប់អាវុធខ្មែរ៤ក្រុម គឺចលនាហ៊្វុនស៊ីនប៉ិចដឹកនាំដោយព្រះបាទនរោត្តមសីហនុ ក្រុមចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកសឺន សាន ក្រុមកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមរបស់ប៉ុលពត អៀងសារី ខៀវ សំផននិងក្រុមរដ្ឋកម្ពុជារបស់លោកហេង សំរិន ជា ស៊ីមនិងលោកហ៊ុន សែន។

កិច្ចព្រមព្រៀងជាលក្ខណៈអន្តរជាតិមួយនេះ មានការចូលរួមពីប្រទេសចំនួន១៨ ដូចជាសហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង ឥណ្ឌូនេស៊ី ជប៉ុន ចិន វៀតណាម និងប្រទេសជាច្រើនទៀត។

ក្រុមអ្នកឃ្លាំមើលរិះគន់ថា កិច្ចព្រមព្រៀងសន្និសញ្ញាទីក្រុងប៉ារីស ២៣ តុលានេះត្រូវបានរបបលោកហ៊ុន សែន បំពានយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ដូចជាបញ្ហាបូរណភាពទឹកដី បញ្ហាព្រៃឈើ បញ្ហាសិទ្ធិមនុស្ស បញ្ហានយោបាយ និងលទ្ធិប្រជាធិបតេយ្យជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស